រថយន្ត Tesla Model S សុវត្ថិភាព​ដល់​ម្ល៉ឹង​ !

6 Videos


រថយន្តរបស់ក្រុមហ៊ុន Tesla គឺជារថយន្តដែលកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាពិសេសទៅលើការរចនារូបរាងរបស់វាដោយវាមានភាពធន់និងគុណភាពរឹងមាំ ។

ថ្មីៗនេះរថយន្តម៉ូដែល Model S របស់ក្រុមហ៊ុនមួយនេះបានទទួលនូវគ្រោះថ្នាក់ចរាចរដ៏ខ្លាំងក្លាមួយ ប៉ុន្តែអ្នកជិះក្នុងរថយន្តទាំងអស់មិនទទួលគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។គ្រោះថ្នាក់គឺបណ្តាលមកពីអ្នកបើកបរអាយុ ១៨ មួយរូបបាត់បង់ម្ចាស់ការនិងធ្វើឲ្យរថយន្តខ្ទាតហោះចេញពីផ្លូវចម្ងាយ ២៥ ម៉ែត្ររួចអូសធ្លាក់នៅលើដីស្រែមួយកន្លែងក្នុងល្បឿនលឿនបំផុត ។

រថយន្ត Tesla Model S សុវត្ថិភាព​ដល់​ម្ល៉ឹង​ !

មនុស្សចំនួន ៥ នាក់មិនបានរងគ្រោះដល់អាយុជីវិតនោះទេគ្រាន់តែត្រូវរបួសបន្តិចបន្តួចប៉ុណ្ណោះនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រដើម្បីធ្វើការព្យាបាល ។

រថយន្ត Tesla Model S សុវត្ថិភាព​ដល់​ម្ល៉ឹង​ !

បើតាមលោកប្រធានប្រតិបត្តិក្រុមហ៊ុនគឺលោក Elon Musk បាននិយាយថានៅផ្នែកខាងមុខនៃរថយន្តគឺមិនបានបំពាក់ម៉ាសីុនដូចរថយន្តដទៃនោះទេ ប៉ុន្តែត្រូវរចនាឡើងយ៉ាងពិសេសដើម្បីទប់កម្លាំងបុកនិងរក្សាលំនឹងរថយន្តនៅពេលបើកបរ ៕ សុផល

រថយន្ត Tesla Model S សុវត្ថិភាព​ដល់​ម្ល៉ឹង​ !
រថយន្ត Tesla Model S សុវត្ថិភាព​ដល់​ម្ល៉ឹង​ !