ទាហាន​ឈុតខ្មៅ​ថៃ ចាប់ខ្លួន​ពលករ​ខ្មែរ ពេល​ឆ្លងដែន​ខុសច្បាប់ : ថៅកែ​ថៃ​ធានា​២១​នាក់ និង​៣០​នាក់​បញ្ជូន​ត្រឡប់​

​ស្រះកែវ​-​ថៃ:
 ពលករ​ខ្មែរ​ចំនួន​៥១​នាក់​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ ស្ទាក់ចាប់​ជា​បន្តបន្ទាប់​នៅ​ព្រំដែន កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ ខណៈពេល​ពលករ​ទាំង​នោះ ព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​រក​កា​ងារ​ធ្វើតាម​ច្រករបៀង​មួយកន្លែង ក្នុងស្រុក​ក្លង​ហាត​ខេត្ត​ស្រះកែវ ឈម​នឹង​ច្រករបៀង​គីឡូម៉ែត្រ​លេខ​៩ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ព្រំប្រទល់​ស្រុក​ម៉ាឡៃ​។​
   ច្រករបៀង​នោះ​គ្រប់គ្រង​ដោយ​នគរបាល​ព្រំដែន ទាហាន​សឹក​រង​ស្រុក​សំពៅ​លូន​និង​កម្លាំង​ទាហាន​ស្រាវជ្រាវ​របស់​ភូមិភាគ​៥​។
   ពលករ​ម្នាក់​ត្រូវបាន​បង់ថ្លៃ​ជូន​ផ្លូវ​ឲ្យ​មេខ្យល់​២.៥០០​បាត និង​ក៏ត្រូវ​បង់​ឲ្យ​កងកម្លាំង​ជាច្រើន​ស្ថាប័ន​ដូចខាងលើ​ដែរ​។​
   យោង​ព័ត៌មាន​ចុង​ក្រៅ​នៅ​ព្រលប់​ថ្ងៃទី​១១​ឧសភា អោយដឹងថា​: ពលករ​ខ្មែរ ៥១​នាក់់​នោះ មាន​២១​នាក់​ជា​ពលករ​តាម​រដូវ (​ពលករ​ចូល​ព្រឹក​វិល​ល្ងាច ហើយ​ចូល​ទៅតាម​រដូវ​ដំណាំ​និង​ការងារ​)​ត្រូវបាន​ថៅ​ថែ​ទៅ​ធានា​ខ្លួន​យកទៅ​ធ្វើការ​វិញ​។
   តែ​ពលករ​៣០​នាក់​ទៀត​បញ្ជូនទៅ​កម្ពុជា​តាំង​កាល​ថ្ងៃត្រង់​ថ្ងៃទី​១១​ឧសភា​៕