​លើក​នេះ​ឃើញ​ឈើ​គ្រញូង​ជាង​១០០​ដុំ មាន​សរសេរ​ជា​អក្សរ​ខ្មែរ : តម្រួត​ថៃ​ចាប់​

​ស្រះកែវ​-​ថៃ:
 ដុំ​ឈើ​គ្រញូង​ដែលមាន​សរសេរ​ជា​អក្សរ​ខ្មែរ​ផង ដែល​កម្មករ​ជាច្រើន​នាក់​លួច​ចូល​អារ​និង​កាប់​ហើយ លីសែង​ស្ពាយ​ពី​ឧទ្យាន​ជាតិ​ថៃ​មួយ នៅ​ខេត្ត​ស្រះកែវ ត្រូវបាន​តម្រួត​ថៃ​ចាប់ខ្លួន​។​
  ប្រភពពី​ប្រទេស​ថៃ អោយដឹង​ថ្ងៃទី​១១​ឧសភា​ថា​: សមត្ថកិច្ច​ថៃ​ប្រទះឃើញ​និង​ដកហូត ឈើ​គ្រញូង​ទាំងនោះ ពី​ជនល្មើស​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។​
    កំលាំង​អភិរក្ស​ព្រៃឈើ សហការ​ជាមួយ​មន្ត្រី​ប៉ូលីស​ជំនាញ​របស់​ប្រទេស​ថៃ បាន​សង្ស័យ ហើយ​បានឃើញ​មាន​មនុស្ស​ជាច្រើន បាន​ដើរ​ឆ្លងកាត់​ផ្លូវត្រង់​ចំណុច​អូរ​ផាត់​ខុម​វាល​ពោធិ ស្ថិត​ក្នុងភូមិ​១៨ ឃុំ​ខូ​ត​ពី​ខំ ស្រុក​មឿង​-​ស្រះកែវ ខេត្ត​ស្រះកែវ​។​
  ជន​ទាំងនោះ​មាន​ស្ពាយ​សាក់​កាដូ លាយ​ជាមួយនឹង​ឈើ​គ្រញូង​ផង​។​ពួកគេ​បាន​រត់​ពេល​ឃើញ​កំលាំង ហើយ​ទម្លាក់​ឈើ​គ្រញូង​ចោល រួច​បាន​រត់គេចខ្លួន​។​
   ក្រោយ​ត្រួត​ពិ​និ​ត​រួច​សមត្ថកិច្ច​តម្រួត​ថៃ​បាន​ប្រមូល​ឈើ​គ្រញូង​បាន​ចំនួន​១១១​ដុំ (១​ដុំ​ប្រវែង​មួយ​ម៉ែត្រ​) ។​ម៉ាស៊ីន​ត្រង់​ស៊ី​នើ (​រណារយន្ត​) ចំនួន​៥​គ្រឿង​។ បន្ទះ​ដែក​រណារ​ចំនួន​៦​សន្លឹក រណារ​ចំនួន​១​ខ្សែ​។
  បច្ចុប្បន្ន​វត្ថុតាង​សម្ភារៈ​ទាំងនោះ​ត្រូវបាន​រក្សាទុក​នៅ​ទីតាំង​តម្រួត​ព្រៃឈើ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​៕ 