​ខ្លាច​ខ្យល់​កន្ត្រាក់​រំលំ​ដើមឈើ​, មន្ត្រី​អោយ​កាប់​ដើមឈើ​ចោល​!

បន្ទាយមានជ័យ:
រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ទីរ អង្គភាព​ជំនាញ​មួយចំនួន បាន​ប្រជុំ​បន្ទាន់​មួយចំនួន ដើម្បី​រក​ការ​ឯកភាពគ្នា​អោយ​កាប់​ដើមឈើ​មួយចំនួន នៅ​ជុំវិញ​បរិវេណ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ចោល ដើម្បី​ចៀសវាង​ខ្យល់​កន្ត្រាក់ បង្ក​បាក់​រលំ​ដើមឈើ​ទាំងនោះ ជា​ចៃដន្យ ហើយ​អាច​នាំអោយ​គ្រោះថ្នាក់​ដល់​មនុស្ស​។​
  លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បានទទួល​កា​ណែនាំ​ពី​លោក​សួន បវរ អភិបាលខេត្ត​ក្នុង​ការដឹកនាំ​ប្រជុំពិភាក្សា និង​សម្រេចចិត្ត​នេះ​កាលពី​ថ្ងៃទី​៩​ឧសភា​។​
   មន្ត្រី​ពាក់ព័ន្ធ​ដូចជា​អាជ្ញាធរខេត្ត ក្រុង​សិរីសោភ័ណ អគ្គិសនី​កម្ពុជា​ខេត្ត  រដ្ឋបាល​ព្រៃឈើ មន្ទីរពេទ្យបង្អែក​ក្រុង​បាន​លើក​ពី​មូលហេតុ និង​កត្តា​នាំអោយ​ចង់​កាប់​ដើមឈើ​មួយចំនួន នៅ​ខាងក្នុង​និង​ខាងក្រៅ​បរិវេណ មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​។​
   គឺ​ដើម​ខ្លះ​ត្រូវ​កាប់​ដល់​គល់ ដើម​ខ្លះ​ត្រូវ​វ​កាប់​ក្រី​មែក​ឬ​ដើម​... ដើម្បី​កុំអោយ​វា​ដួល​បាក់​រលំ​នៅពេលណា​មាន​មាន​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​កើតឡើង​។​
   លោក​លី សារី រំលឹក​ពី​បំណង​នៃ​គំនិត​របស់លោក​សួន បវរ អភិបាលខេត្ត និង​មតិ​ពី​អង្គប្រជុំ នោះ​ថា​: ទី​១ សោភ័ណភាព​។ ទី​២-​ខ្លាច​ដើមឈើ​បាក់​ដួលរលំ​សង្កត់​អោយ​ខូចខាត​ដំបូល អគារ​មន្ទីរពេទ្យ​។ ទី​៣-​ខ្លាច​បាក់​សង្កត់​អ្នកដំណើរ អ្នកជំងឺ​និង​បុគ្គលិក​មន្ទីរពេទ្យ​។​
   មន្ត្រី​បានគិត​គ្នា​ដើម្បី​អ្នកស៊ីឈ្នួល​កាត់​កាប់​ដើមឈើ​ទាំង​ជាង ២០ ដើម​នោះ តែ​អ្នកស៊ីឈ្នួល​ទារ​ម្លៃ​ជាង ៤ លាន​រៀល ហើយ​ពិបាក​រក​ជំនាញ​ខាង​ណា​ជា​អ្នកចេញលុយ​នេះ​។​
   មន្ត្រីរដ្ឋបាល​ព្រែ​ឈើ​ម្នាក់​និយាយថា បំណង​ផ្សេងទៀត​ដែល​លោក​សួន បវរ ណែនាំ​អោយ​កាប់​ដើម និង​មែកឈើ​អាចធ្វើ​តាម​ជំនឿ ដូចដែល​លោក​អោយ​កាប់​ក្រី​ដើម​អសោក និង​ដើម​មៀន ក្នុង​បរិវេណ​សាលាខេត្ត និង​ម្យ៉ាងទៀត លោក​អភិបាល​អាច​ចង់អោយ​ដើមឈើ​លម្អ​ថ្មី ដែល​លោក​ទើប​ដាំ​វា​បាន​ធំធាត់ ហើយ​បង្ហាញ​ស្នាដៃ​លោក​ពេល​ឡើងកាន់តំណែង​។​
   ប៉ុន្តែ​មន្ត្រី​និយាយ​បន្ថែមថា :​ការកាប់​ដើមឈើ​ចំពេល​រដូវប្រាំង​ហួតហែង​ក្តៅ​បែកផ្សែង​ដូច្នេះ ហាក់ដូចជា​មិន​យល់​ពី​បម្រែបម្រួល​អាកាសធាតុ ឬ​ឡើង​កំដៅ​ផែនដី​ឡើយ ពោលគឺ​គេ​មានតែ​ខំ​ដាំ​ដើមឈើ​បន្ថែម មិនគួរ​ជាមាន​គំនិត​កាប់​ដើមឈើ​មាន​ស្រាប់​ចោល​នោះទេ​៕​

​ខ្លាច​ខ្យល់​កន្ត្រាក់​រំលំ​ដើមឈើ​, មន្ត្រី​អោយ​កាប់​ដើមឈើ​ចោល​!

​ខ្លាច​ខ្យល់​កន្ត្រាក់​រំលំ​ដើមឈើ​, មន្ត្រី​អោយ​កាប់​ដើមឈើ​ចោល​!

​ខ្លាច​ខ្យល់​កន្ត្រាក់​រំលំ​ដើមឈើ​, មន្ត្រី​អោយ​កាប់​ដើមឈើ​ចោល​!