Wow កម្ពុជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​

បើតាមការព្យាករណ៍របស់ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ីឆ្នាំ២០១៦ធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា បន្ទាប់ពីជម្លោះ និងភាពក្រីក្ររាប់សិបទសវត្សដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍កម្ពុជាមក កម្ពុជាមកដល់ពេលនេះបានស្គាល់នូវកំណើនសេដ្ឋកិច្ចខ្ពស់រយៈពេល៥ឆ្នាំ ដែលនេះកំពុងតែជំរុញឲ្យប្រទេសមួយនេះ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយទៀតនៅតំបន់អាស៊ី។

កម្ពុជាដែលធ្លាប់ជាប្រទេសមួយត្រូវបានគេស្គាល់ដោយសារបញ្ហាជម្លោះ សង្គ្រាម និងភាពក្រីក្រនោះ ពេលនេះបានកំពុងកែប្រែខ្លួន ដោយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ី។ ក្នុងនោះផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ មានកំណើន៧ភាគរយ ឬច្រើនជាងនេះចាប់តាំងពីឆ្នាំ២០១៣ ហើយត្រូវបានរំពឹងថា នឹងរក្សាបាននូវកំណើននេះរហូតដល់ឆ្នាំ២០១៧ នេះបើតាមទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ីឆ្នាំ២០១៦របស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ប្រទេសកម្ពុជាបានចាប់យក គំរូកំណើនសេដ្ឋកិច្ច (រោងចក្រអាស៊ី = Factory Asia) ដែលបញ្ចេញនូវកម្លាំងពលកម្មតម្លៃថោកឲ្យដល់អ្នកផលិតទំនិញសម្រាប់នាំចេញ ហើយបូកផ្សំនិងតម្លៃកម្លាំងពលកម្មនៅក្នុងប្រទេសចិន និងប្រទេសតំបន់អាស៊ីផ្សេងទៀត មានការកើនឡើងទៀតផងនោះ ប្រទេសកម្ពុជា បានទាក់ទាញនូវវិនិយោគិន ជាច្រើន។

នៅក្នុងទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ីបានបញ្ជាក់ថា ដោយកម្ពុជាគឺអ្នកផ្គត់ផ្គង់នូវកម្លាំងពលកម្មជំនាញទាបក្នុងតម្លៃទាបដ៏ធំ បំផុតនោះ ប្រទេសនេះទាក់ទាញបាននូវការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសធំៗជាច្រើន នៅក្នុងវិស័យផលិតកម្មវាយនភណ្ឌ និងគ្រឿងស្លៀកពាក់ដើម្បីនាំចេញ។

នៅទូទាំងអាស៊ី មនុស្សរាប់រយលាននាក់បានចាកចេញពីភាពក្រីក្រ ដោយសារតែការងារផលិតកម្ម ព្រោះការងារនេះអនុញ្ញាតឲ្យពួកគេអាចជួយអប់រំកូនរបស់គេឲ្យបានល្អប្រសើរជាងមុន ព្រមទាំងជួយឲ្យកូនអាចមានជីវិតដែលល្អប្រសើរជាងពួកគេផងដែរ។ បើទោះបីជា ប្រទេសកម្ពុជាប្រឈមនឹងការលំបាកច្រើនក៏ដោយ ក៏កម្ពុជាកំពុងធ្វើដំណើរយ៉ាងល្អនៅលើផ្លូវដែលចម្លងនូវគំរូកំណើនសេដ្ឋកិច្ចនេះ។

គួរបញ្ជាក់ថា ទាក់ទិននឹងកំណើនសេដ្ឋកិច្ចនេះ កម្ពុជាដែលជាប្រទេសពឹងផ្អែកលើកសិកម្មនោះ បានស្គាល់នូវកំណើនក្នុងវិស័យឧស្សាហកម្មចំនួន១១.៧%កាលពីឆ្នាំមុន ដែលជាការរួមចំណែកយ៉ាងធំបំផុតក្នុងផលិតផលក្នុងស្រុកសរុប និងដោយមានការគាំទ្រពីជំនួញនាំចេញដែលមានកំណើនពី១៤.១% ដល់៨.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ព្រមទាំងកំណើន១០.២% ក្នុងកិច្ចការដឹកជញ្ជូនវាយនភណ្ឌនិងគ្រឿងស្លៀកពាក់ ជារួមស្មើនឹង៧០%នៃការនាំចេញសរុប។

យ៉ាងណាក៏ដោយមិនមែនមានតែវិស័យរោងចក្រទេ ដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ចខ្លាំងនៅកម្ពុជា គឺមានការរួមចំណែកពីវិស័យសេវាកម្មផងដែរ ដែលមានកំណើន៧.១%។ ជាមួយគ្នានេះដែរ ហិរញ្ញវត្ថុ ការដឹកជញ្ជូន និងវិស័យទំនាក់ទំនងមានកំណើន៨% ហើយការមកដល់នៃភ្ញៀវទេសចរមានកំណើន៦.១% នៅក្នុងឆ្នាំ២០១៥ ចំណែកវិស័យកសិកម្មវិញ មានកំណើនទាបដោយសារតែបញ្ហាគ្រោះរាំងស្ងួត។

ប្រែសម្រួល៖ Sophany
ប្រភព៖ .org


  • Wow កម្ពុជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: