មិត្ត​ស្រី​ Taeyang ទម្លាយ​រឿង​បែក​គ្នា

នៅ​ក្នុង​កម្មវិធី “Radio Star” ភាគ​ថ្មី​បំផុត តារា​សម្ដែង​ស្រី Min Hyorin បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​​នៅ​ពេល​ទម្លាយ​ពី​រឿង​ស្នេហា​រវាង​ខ្លួន​និង Taeyang សមាជិក​ក្រុម​ចម្រៀង Big Bang។

 

មិត្ត​ស្រី​ Taeyang ទម្លាយ​រឿង​បែក​គ្នា

 

ថ្មី​ៗ​នេះ នៅ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត “Radio Star” របស់​ប៉ុស្តិ៍ MBC តារា​សម្ដែង Min Hyorin មិត្ត​ស្រី​របស់​តារា​ចម្រៀង Taeyang បាន​និយាយ​ពី​សម្ងាត់​មួយ​ចំនួន​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន។ ជាក់​ស្ដែង ពិធី​ករ Kyuhyun បាន​សួរ​ទៅ​កាន់​តារា​ស្រី​អាយុ ៣០​ថា៖ “​តើ​អ្នក​ទាំង​២​ស្រលាញ់​គ្នា​បាន​យូរ​ប៉ុណ្ណា​ហើយ ​មុន​ពេល​ចំណង​ស្នេហ៍​មួយ​នេះ​ត្រូវ​​គេ​ដឹង​ឮ​ជា​សាធារណៈ?”។ សិល្ប​ការិនី​ជ្រក​ក្រោម​ផលិតកម្ម JYP បាន​ឆ្លើយ​ទាំង​អៀនប្រៀន​ថា៖ “បាន​មួយ​រយៈ”។ Min Hyorin ក៏​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ផង​ដែរ​នៅ​ពេល​ទម្លាយ​ថា៖ “ការ​ពិត​ទៅ ពួក​យើង​បាន​បែក​គ្នា​ម្ដង​រួច​មក​ហើយ​កំឡុង​ពេល​ស្រលាញ់​គ្នា តែ​ចុង​ក្រោយ​ក៏​ត្រូវ​គ្នា​វិញ”៕

 

មិត្ត​ស្រី​ Taeyang ទម្លាយ​រឿង​បែក​គ្នា

 

ចុចអាន៖ភស្តុតាង​ចុង​ក្រោយ​​ធ្វើ​ឲ្យ​គេ​កាន់​តែ​សង្ស័យ​​ពី​ទំនាក់​​ទំនង​​ G-Dragon និង​ Taeyeon

ចុចអាន៖Taeyang ហ៊ាន​បណ្ដើរ​មិត្ត​ស្រី​ជា​សាធារណៈ​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop