៣យ៉ាង​ សាមញ្ញៗ​ពី​ សុខ ពិសី

ក្នុង​នាម​ជា​តារា​ល្បី​ម្នាក់​ អ្នក​គាំ​ទ្រ​​តែង​ចង់​ដឹង​ថា​ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ Idol ពួកគេ​​​មាន​សកម្មភាព​បែប​ណា​ខ្លះ?​ យ៉ាង​ណា​មិញ​ថ្ងៃនេះ  សុខ ពិសី បាន​បង្ហើប​ពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​សាមញ្ញ​ៗ ៣​យ៉ាង​ជាមួយ​ក្រុម​គ្រួសារ ក្នុង​នោះ ​នាង​អះ​អាង​ថា​ មិន​ខុស​ពី​ប្រិយ​មិត្ត​ប៉ុន្មាន​ទេ។​​

 

​​សកម្មភាពសាមញ្ញៗ​ទាំង​​ ៣​យ៉ាង​ខាង​ក្រោម​នេះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ​​ បញ្ជាក់​ថា ជា​អ្វីដែល​នាង​ចូល​ចិត្ត និង​តែង​តែធ្វើ​ជា​ប្រចាំ​​៖

 

ទី១​ “ម្ហូប​” ដែល​​នាង​ចូល​ចិត្ត​ គឺ​ទឹក​គ្រឿង ប៉ុន្តែ​ទោះ​យ៉ាង​ណា ​នាងបញ្ជាក់​​ថា​ ម្ហូប​អ្វី​ក៏​អាច​ទទួល​ទាន​បាន​ បើ​សិន​ជា​ក្រុម​​គ្រួសារ​នាង​រៀប​ចំ៖ “រឿង​ម្ហូប​បង​មិន​រើស​ច្រើន​ទេ អី​ក៏​បាន​​ តែ​ក្នុង​នោះ​បង​ចូល​ចិត្ត​របៀប​ម្ហូប​ខ្មែរ​ ដូចជា​ ទឹក​គ្រឿង​ជា​ដើម”។

 

៣យ៉ាង​ សាមញ្ញៗ​ពី​ សុខ ពិសី

 

ទី២​ “កីឡា”​ ចូល​ចិត្ត​ហាត់ Yoga​ ជាង​គេ ព្រោះ​វា​ជួយ​ឲ្យ​រាង​ស្អាត និង​មាន​សុខភាព​ល្អ​។

 

ទី៣ “តំបន់​កម្សាន្ត” សម្រាក​ពី​ការងារ​ ពិសី បា្រប់​ថា​​ចូល​ចិត្ត​ទៅ​សមុទ្រ​ និង​តំបន់​ដែល​មាន​ប្រាង្គ​ប្រាសាទ​ ដូចជា​នៅ​ខេត្ត​សៀមរាប​ជា​ដើម៖ “សមុទ្រ​ និង​ តាម​ប្រាសាទ​ ជា​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ​ ជាពិសេស​ជាមួយ​ក្រុម​គ្រួសារ​​តែ​ម្តង​”៕

 

ចុះ​ប្រិយមិត្ត​វិញ…?

 


អត្ថបទ៖ ថា ម៉ាលីដា