ទីបំផុត បទ «ស្រលាញ់គេម្នាក់ឯង» របស់ ហេង ពិទូ ចេញហើយ! (មានវីដេអូ)

ភ្នំពេញ៖ បទចម្រៀង Original Song មួយបទ របស់តារាចម្រៀងជើងចាស់ លោក ហេង ពិទូ មានចំណងជើងថា «ស្រលាញ់គេម្នាក់ឯង» ដែលបានធ្វើឲ្យ អ្នកនិយម ប្រើប្រាស់បណ្តាញសង្គមជាច្រើន ទន្ទឹមរង់ចាំស្តាប់ បទចម្រៀងពេញ អស់រយៈពេល ជាយូរមកហើយនោះ ឥឡូវនេះ បានចេញហើយ។

បទចម្រៀងបែបមនោសញ្ចេតនាកំសត់ មានចំណងជើងថា «ស្រលាញ់គេម្នាក់ឯង» នេះ ត្រូវបាន លោក ហេង ពិទូ បញ្ចេញកាលពីរសៀល ថ្ងៃទីពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ ហើយបានបង្ហោះ ទៅលើគេហទំព័រ YouTube ដោយមានអ្នកចុចមើល រហូតដល់ទៅ ជាង ៤ម៉ឺនដងទៅហើយ ត្រឹមរយៈពេល មិនដល់ ២ថ្ងៃផង។

យ៉ាងណាមិញ បន្ទាប់ពីបទចម្រៀង មួយបទនេះ បានបញ្ចេញរួចមក អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមទាំងនោះ មានការសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំង ហើយក៏បានកោតសរសើរ ដល់ស្នាដៃតាក់តែងនិពន្ធ និងច្រៀងដោយផ្ទាល់ របស់លោក ហេង ពិទូ ផងដែរ។

ជាមួយគ្នានេះដែរ ពួកគេពិតជាពេញចិត្ត ចំពោះបទចម្រៀង មួយបទនេះ ខ្លាំងណាស់ ដោយសារតែ អត្ថន័យនៃបទចម្រៀង ពិតជាមានន័យ និងចាក់ដោតអារម្មណ៍ អ្នកស្តាប់យ៉ាងខ្លាំង៕

តោះ! ទៅស្តាប់បទចម្រៀង «ស្រលាញ់គេម្នាក់ឯង» របស់លោក ហេង ពិទូ ទាំងអស់គ្នា៖

ប្រភព ៖
YouTube

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ តារាចម្រៀងច្រៀងបានច្រើនបែប លោក ហេង ពិទូ បានបញ្ចេញភាពមិនពេញចិត្តយ៉ាងខ្លាំង នៅលើគណនីហ្វេសប៊ុក របស់ខ្លួន ដោយសារតែ មានអ្នកយកចម្រៀង ដែលលោកខំនិពន្ធ មានចំណងជើងថា «នៅទីនេះមានមនុស្សខូចចិត្ត» បកស្រាយដោយ កញ្ញា ADDA ទៅកាត់ត ជាមួយ MV បទចម្រៀងថៃ។

វីដេអូចម្រៀង «នៅទីនេះមានមនុស្សខូចចិត្ត» ដែលត្រូវបានគេកាត់ត ជាមួយ MV បទចម្រៀងថៃនោះ ត្រូវបានបង្ហោះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា «ចំរៀងខ្មែរ» ហើយមានចំនួនអ្នកទស្សនា រហូតជិតដល់ ៣ម៉ឺនដងឯណោះ។

យ៉ាងណាមិញ តារាចម្រៀង ដែលខិតខំ តាក់តែងបទចម្រៀង Original Song មិន Copy ពីបរទេស លោក ហេង ពិទូ បាន SHARE វីដេអូនោះ និងបញ្ចេញមតិ នៅលើគណនីហ្វេសប៊ុក របស់លោកថា «ដោយសារតែចង់ចំណេញ គាត់សុខចិត្តយកបទខ្មែរ ទៅកាត់ជាមួយ MV ថៃ បើអ្នកខ្លះគាត់មិនដឹង តើគាត់នឹងមានអារម្មណ៍គិតថា បទនេះយ៉ាងម៉េច? ពេលខ្ញុំបានមើលឃើញ ខ្ញុំពិតជាអត់សប្បាយចិត្តសោះ កុំដោយសារផលប្រយោជន៍ ស្អីក៏ធ្វើបាន»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload