ផ្នែក​ក្រហម​នៃ​ស៊ុត ជួយ​ប្រឆាំង​ការ​ចុះ​ខ្សោយ​នៃ​ខួរក្បាល

ជម្ងឺភ្លេច​ភ្លាំង​វង្វេងវង្វាន់ អាច​កើត​ពី​ការ​ដែល​ខួរក្បាល​ត្រូវ​បំផ្លាញ ឬ​មាន​ការ​ចុះ​ខ្សោយ​ទៅ​តាម​អាយុ មាន​ការ​ថម​ថយមុខ​ងារ​របស់​ខួរក្បាល។ ភាគ​រយ​នៃ​ប្រឈម​នឹង​ជម្ងឺ​វង្វេងវង្វាន់ គឺ​នឹង​កើត​ឡើង​តាម​អាយុ​កាល​របស់​មនុស្ស ជា​ពិសេស​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ឡើង​ទៅ ដែល​គ្មាន​វិធី​ព្យាបាល​ឲ្យ​ជា​ដាច់​ឡើយ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ពីសារធាតុ​អាហារ​ច្រើន​ប្រភេទ បាន​សរុប​លទ្ធផល​ថា សារធាតុ Cholin (ខូលីន) ជា​សារធាតុ​អាហារ​ដែល​ចាំបាច់ ដល់​ការ​បង្កើត​កោសិកា​ខួរក្បាល ដែល​ចាប់​ផ្ដើម​ទាំង​ពី​ទារក​ក្នុង​ផ្ទៃ​ម៉្លេះ។ ដូចនេះ​ខូលីន​អាចការពារ និង​ព្យាបាល​ជម្ងឺ​វង្វេងវង្វាន់​បាន។ ស៊ុត​ក្រហម​ជា​អាហារ​ដែល​មាន​ខូលីន​ច្រើន​បំផុត ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ចងចាំ និង​ជួយ​បន្ថយ​ការ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​បាន។ លើសពីនេះ វា​មាន​ប្រយោជន៍​ជួយការពារ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​បេះ​ដូង​ទៀត​ផង៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • ផ្នែក​ក្រហម​នៃ​ស៊ុត ជួយ​ប្រឆាំង​ការ​ចុះ​ខ្សោយ​នៃ​ខួរក្បាល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:សុខភាព
Tags: