ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់ ​វា​គ្រាន់បើ​ដែរ​…!

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​១៥០ ជិត​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោ​គ ។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន រង​គ្រោះ​ឈ្មោះ សៀ​ក ដុល្លា មុខរបរ​និស្សិត​ស្ន​ក់​នៅ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទើបតែ​ត្រឡប់​មក​ពី​ជប់លៀង​វិញ នៅ​ភោជនីយដ្ឋាន ហេង មែន ម្ដុំ​ផ្សារ​ដេប៉ូ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវ​១៥០ ។

លុះ​ពេល​ជិត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-9636 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​សម្រេច​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ដួល ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​ពីរ​ធ្វើការ​រត់គេច​ខ្លួន តែ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប នៅ​ក្បែរ​ភោជនីយដ្ឋាន ទីក្រុង​អាន់​ឆ័​រ ហក់​ធាក់​បណ្ដាល​ឲ្យ​ដួល រីឯ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ​បាន​មក​ស្វាគមន៍​បន្តិច​ម្នាក់​ៗ ឡើង​ទ្រម​ខ្លួន រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

​ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ឹ​ម សំណាង អាយុ​១៧​ឆ្នាំ ជា​អ្នក​រត់​តុ​នៅ​ក្លឹ​ប ប្លូ​ឡាញ ស្នាក់​នៅ​ភូមិ​ទួល​អំពិល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ចំណែកឯ​ម្នាក់​ទៀត​ឈ្មោះ ប៊ុត បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ចំណែកឯ​ជន​រង​គ្រោះ​ក៏​ត្រូវ​នក​របាល​អធិការដ្ឋាន ខណ្ឌទួលគោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជនសង្ស័យ ពីនារីម្នាក់បានសំរេច តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ រាប់សិបនាក់ ចាប់បានវាយស្ទើរស្លាប់។

ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា នៅម៉ោងកើតហេតុខាងលើ គឺមាននារីម្នាក់ជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង តាមណ្តោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់មុខ មន្ទីរពេទ្យអង្គរធំ ក៏មានជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង មកតាមក្រោយ ស្រាប់តែជិះមកក្បែរនាង ជនសង្ស័យទាំង២រូបនោះ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយបានតែម្តង បន្ទាប់ពីឆក់បានហើយ នារីរងគ្រោះស្រែកថា ចោរៗ ក៏បានអ្នកដំណើរក្បែរនោះ ជួយជិះម៉ូតូដេញតាមពីក្រោយ ជនសង្ស័យទាំង២នាក់នោះ រហូតមកដល់ ក្រោយមន្ទីរពេទ្យលោកសង្ឃ ដោយជនសង្ស័យ ជាអ្នកឌុបមានការភិតភ័យ បានទម្លាក់ជនសង្ស័យម្នាក់ រួមជាមួយកាបូបដៃ របស់នារីរងគ្រោះផងដែរ រួចជិះគេចខ្លួនបាត់។

ដោយឡែក ជនសង្ស័យដែលធ្លាក់នោះត្រូវបានប្រជាពលរដ្ឋ រាប់សិបនាក់ ព្រួតវាយស្ទើរស្លាប់ តែសំណាងល្អត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក មកទាន់កុំអីជនសង្ស័យរូបនោះត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ។

បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក យកចេញពីកន្លែងកើតហេតុ ទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីបញ្ជៀសកុំអោយ ប្រជាពលរដ្ឋវាយ តទៅទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់ ​វា​គ្រាន់បើ​ដែរ​…!

ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់ ​វា​គ្រាន់បើ​ដែរ​…!

ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់ ​វា​គ្រាន់បើ​ដែរ​…!

ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់ ​វា​គ្រាន់បើ​ដែរ​…!

ឆក់​គេ​ថា​វា​នឹង​គ្រាន់ បែរ​អី​គេ​ទាន់ ​វា​គ្រាន់បើ​ដែរ​…!