ការពិត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន​

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ គឺ​ជា​ពិធី​បុណ្យ​ និង​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ សម្រាប់​ប្រជាជន​ចិន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ទ្វីប​អាស៊ី​ ។ ខាងក្រោម​នេះ​ គឺ​ជា​ការពិត​ទាំង​១០នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​​

១. កាលបរិច្ឆេទ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​មាន​ការ​ផ្លាស់​ប្ដូរ​រាល់​ឆ្នាំ​ ៖ ជាទូទៅ​នៅ​ក្នុង​រវាង​ថ្ងៃ​ទី​ ២១ ​ខែ​ មករា​ និង​ថ្ងៃ​ទី​ ២០​ ខែ​ កុម្ភៈ​ អាស្រ័យ​លើ​​ប្រតិទិន​​ Lunar របស់​ចិន​ ។

២. ថ្ងៃ​ឈប់​សម្រាក​នេះ​ត្រូវ​បាន​ហៅ​ថា​ ជា​ពិធីបុណ្យ​និទាឃៈ​រដូវ​ បើ​​ទោះ​បី​ជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង សិសិររដូវ​ ឬ​​រដូវ​រងា​ក៏​ដោយ​ ។

៣. រាល់​ឆ្នាំ​ថ្មី​របស់​ចិន​ គឺ​ចាប់​ផ្ដើម​នូវ​សត្វ​ចក្ររាសី​ថ្មី​ផង​ដែរ​ ដែល​ក្នុង​នោះ​មាន​១២ សត្វ​៖ ជាក់​ស្ដែង​សម្រាប់​ឆ្នាំ​ ២០១៦​ នេះ​ គឺ​ជា​ឆ្នាំ​សត្វ​ស្វា​ ។

៤. វា​គឺ​ជា​ពិធី​បុណ្យ​សម្រាប់​ប្រជាជន​១/៥​ នៃ​ប្រជាជន​ក្នុង​ពិភពលោក​៖ ក្នុង​នោះ​ប្រទេស​ចិន​ ហុងកុង​ ម៉ាកាវ​ និង​ប្រទេស​៩ទៀត​នៅ​អាស៊ី​ ដូច​ជា​​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ វៀតណាម​ កូរ៉េខាងត្បូង​ កូរ៉េខាងជើង​ ម៉ាឡេស៊ី​ តៃវ៉ាន់​ ប្រ៊ុយណេ​ និង​សាំងហ្គាពួរ​ គឺ​មាន​ថ្ងៃ​ឈប់​សម្រាក​វិស្សមកាល​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ ។

៥. ការ​ឲ្យ​អាំង ប៉ាវ​គ្នា​ទៅវិញ​ទៅមក​រាប់ពាន់​លាន​អាំង ប៉ាវ​៖ ក្នុង​នោះ​មនុស្ស​ចាស់​ឲ្យ​ទៅ​ក្មេង​ ចៅហ្វាយ នាយ​ឲ្យ​ទៅ​កូនចៅ​ ដោយ​ចាត់​ទុក​ជា​ប្រាក់​បន្ថែម​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ ថ្មី​​ ។

៦. វា​ប្រារព្ធ​ឡើង​យ៉ាង​​ធំ​នៅ​ទីក្រុង​ឡុងដុង​ និង​ទីក្រុង​ហុងកុង​ ៖ ក្នុង​នោះ​កាល​ពី​ឆ្នាំ​ ២០១៣​ ​​មនុស្ស​ ៥០០,០០០ នាក់​​បាន​ប្រារព្ធ​ពិធី​នេះ​នៅ​ Chinatown ​​ក្នុង​ទីក្រុង​ឡុងដ៏​ ទីលាន​Trafalgar Square និង​ផ្លូវ Central London Streets ។
៧. ៤% នៃ​ប្រជាជន​ក្នុង​ពិភពលោក​ ធ្វើ​បម្លាស់​ទី​ ៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ មនុស្ស​រាប់​រយ​លាន​នាក់​ ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ និង​ធ្វើ​ដំណើរ​កម្សាន្ត​ ។

៨. មាន​ការ​ប្រើ​កាំជ្រួច​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​ ៖ មាន​ការ​បាញ់​កាំជ្រួច​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ ច្រើន​ជាង​​ប្រទេស​នានា​ក្នុង​ឱកាស​ណា​ៗ​ទាំង​អស់​ ព្រោះ​តែ​គេ​ជឿ​ថា​ កាំជ្រួច​នេះ​អាច​បណ្ដេញ​នូវ​​វិញ្ញាណ​អាក្រក់​បាន​ ។

៩. មាន​ពិធីបុណ្យ​គោម​​នៅ​ចុង​បញ្ចប់​នៃ​ពិធី​បុណ្យ​១៦​ថ្ងៃ ៖ ជា​ប្រពៃណី​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​​នៃ​ខែ​ដំបូង​នៃ​ប្រតិទិន​ Lunar ដែល​ជា​ថ្ងៃ​ព្រះចន្ទ​ពេញ វង់​ ក្រុម គ្រួសារ​ជួប​ជុំ​គ្នា​ពិសា​អាហារ​ពេល​ល្ងាច​ ចេញ​ដើរ​លេង​មើល​កាំជ្រួច​ និង​គោម​ដែល​ដាក់​តាំង​បំភ្លឺ​ លម្អ​ ព្រមទាំង​បង្ហោះ​គោម​ និង​បណ្ដែត​គោម​​ដែរ​ ។

១០. ”Xinnian Kuaile” មាន​ន័យ​ថា​ សួស្ដី​​ឆ្នាំ​ថ្មី​ ។
​​​
ប្រែ​សម្រួល​ ៖
ប្រភព ៖ China Highlights


  • ការពិត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ចិន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: