ថ្ងៃ​ទី​២៧​ឩសភាខាង​មុខ​លោក​អូបាម៉ា​នឹង​អញ្ជើញ​ទៅ​កាន់​ទី​ក្រុង​ហ៊ីរ៉ូ​ស៊ីម៉ា​

U.S៖ ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​ពី​គេហទំព័​រក្យូដូ​ជប៉ុន​ លោក​ប្រធាធិបតី​អាមេរិក​  បារ៉ាក់​អូបាម៉ា​នឹង​ធ្វើ​ទស្សន​កិច្ច​លើក​ដំបូង​អង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​មេដឹក​នាំ​របស់​អាមេរិក​ នឹង​​ទៅ​ទ​ស្សន​កិច្ច​ទី​ក្រុង​ហ៊ីរូស៊ីម៉ា​​។ ការ​តាំង​ចិត្ត​របស់​លោក​ បារ៉ាក់​អូម៉ា ​ចង់ឱ្យ​ពិភព​លោក​គិត​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ។
មន្ត្រី​មក​ពី​សហ​ប្រទេស​ ពោល​គឺ​អាមេរិក​និង​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា ​គោល​បំណ​ង​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​អាមេរិក ​លោក​បារ៉ាក់​អូបាម៉ា​ ទៅ​កាន់​ទីក្រុង​បរមាណូ ​ទម្លាក់​គ្រាប់​បែក​នោះ ​គឺ​ដើម្បី​លើក​កំពស់​ជំហរ​ ត​ម្រង់​ទិស​ នា​ពេល​អនាគត​ ដើម្បី​ដក​ទ័ព​អាវុធ​នុយ​ក្លេអ៊ែរ​របស់​មេដឹក​នាំ ​អាមេរិក​ ហើយ​ក៏​ជា​ការ​សូម​ទោស​ទៅ​កាន់​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ប្រទេស​ខ្លួន​ធ្លាប់​បាន​ទំលាក់​គ្រាប់​បែក​ទៅ​លើ​ទី​ក្រុង​ហ៊ីរូស៊ីម៉ា​។សេត​វិមាន​របស់​អាមេរិក​ បាន​និយាយ​ថា​ លោក​បារ៉ាក់​អូបាម៉ា​នឹង​ទៅ​ទស្សនកិច្ច​ នៅ​ទីក្រុង​ហ៊ីរូស៊ីម់ា​( Hiroshima)​ ជា​មួយ​នឹង​លោក នាយករដ្ឋមន្ត្រី​ជប៉ុន​ ស្សិនហ្សូ​ អាបេ​(ShinzoAbe)ដើម្បី​បង្ហាញ​អំពី​ឆន្ទះ​ដ៏​មុះមុត​នៅ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​និង​សន្តិ​សុខ​ជូន​ពិភព​លោក ​ដោយ​មិន​មាន​នូវ​គ្រឿង​សពា្វ​វុធ​។គួរ​រំលឹក​ផង​ដែរ​ថា​នៅ​ម៉ោង​ ៨​និង១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​ ៦​ខែ​សីហា ​ឆ្នាំ​១៩៤៥​​ស្ថិត​ក្នុង​ឆ្នាំ​ចុង​សង្គ្រាម​លោក​លើក​ទី២ ​អាមេរិក បាន​ទំលាក់​គ្រាប់​បែក​ បរមាណូ​ អាតូ​មិក​ ទៅ​លើ​ប្រទេស​ជប៉ុន​ បើ​គិត​មក​ដល់​ឆ្នាំ​២​០១៦​នេះ ​គឺ​មាន​រយះ​កាល​៧១​ ហើយ​នៃ​ការ​ទំលាក់​គ្រាប់​បែក​នេះ។​
ថ្ងៃ​ទី​២៧​ឩសភាខាង​មុខ​លោក​អូបាម៉ា​នឹង​អញ្ជើញ​ទៅ​កាន់​ទី​ក្រុង​ហ៊ីរ៉ូ​ស៊ីម៉ា​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://english.kyodonews