Leicester ត្រៀមបំបែកឯកត្តកម្មផ្ទេរ ដោយចុះហត្ថលេខាជាមួយ Lucas Perez

Leicester City សង្ឃឹមចាប់ផ្តើមនៅរដូវកាលនេះ សម្រាប់ទិញកីឡាករចូល ដោយបានរៀបចំ កម្ចប់ថវិកាឲ្យក្លិប Deportivo La Coruna សម្រាប់ការផ្ទេរកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្លិប គឺកីឡាករ Lucas Perez។ ប្រសិនបើមាការផ្ទេរមែន នេះគឺជាការបំបែកឯកត្តកម្មផ្ទេរ របស់ក្លិបម្ចាស់ជើងឯក Premier League មួយនេះ ដើម្បីជួយដល់កីឡាករ Jamie Vardy ក្នុងតំបន់ប្រយុទ្ធក្នុងការប្រកួត។
Lucas-Pérez
គ្រូបង្វឹក Claudio Ranieri រំពឹងជាមួយទំនុកចិត្តក្នុងនាំយកកីឡាករ យ៉ាងហោចណាស់ម្នាក់ពីអេស្បាញ មកកាន់ក្លិប Leicester មុនការចរចាបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួន ជាមួយកីឡាករ Luis Hernandez ជាខ្សែការពារកណ្តាលពីក្លិប Sporting Gijon ដែលអាចមកជួយដល់កីឡាករ Wes Morgan និង Robert Huth។

លោក Ranieri ចង់ផ្តល់ការប្រកួតប្រជែង និងពង្រឹងបន្ថែម គ្រប់តំបន់លេងទាំងអស់ ខណៈ Leicester ត្រៀមខ្លួនសម្រាប់ការប្រកួត Champions League នារដូវកាលក្រោយ។

Lucas ត្រូវបានលោកចាត់ទុកថា ជាកីឡាករអាចលេងជាមួយកីឡាករ Vardy បាន បន្ទាប់ពីកីឡាករអេស្បាញនេះ ស៊ុតបាន ១៧គ្រាប់ឲ្យ Deportivo៕