Roma ទាត់ចោលតម្លៃខ្លួន ២៣លានសម្រាប់កីឡាករ Nainggolan ពី Chelsea

ក្លិបអ៊ីតាលី Roma បានច្រានចោលការដាក់ដេញថ្លៃរបស់តោខៀវ Chelsea ឲ្យតម្លៃខ្លួន ២៣ លានផោនព្រមការឧប្ថម្ភតមួយចំនួន សម្រាប់ការផ្ទេរខ្សែបម្រើកណ្តាល គឺកីឡាករ Radja Nainggolan។
Nainggolan
លោក Antonio Conte បានកំណត់យកកីឡាករអន្តរជាតិប៊ែលហ្សិក វ័យ ២៨ឆ្នាំរូបនេះជាអាទិភាពមុនគេសម្រាប់ការផ្ទេរមក Chelsea នារដូវក្តៅនេះ ប៉ុន្តែដោយសារតែក្លិប Roma ស្ទាក់ស្ទើរក្នុងបាត់បង់កីឡាករឆ្នើមក្នុងក្រុមម្នាក់នេះរបស់ពួកគេ។

លោក James Pallotta ប្រធានក្លិប Roma ចង់បានតម្លៃខ្លួនកីឡាករនេះ យ៉ាងហោចណាស់ ៣២ លានផោន ប៉ុន្តែលោកបាននិយាយនៅសប្តាហ៍នេះថា សរុបមក លោកចង់រក្សាទុកកីឡាករប៊ែលហ្សិចទាំងពីរនេះនៅដដែល។ ម្នាក់ទៀតគឺកីឡាករ Miralem Pjanic ខ្សែបម្រើកណ្តាលដៃគូរបស់កីឡាករ Radja Nainggolan របស់ Roma។

លោកបានប្រាប់សារព័ត៌មានក្នុងស្រុកមួយ បន្ទាប់ពីទទួលជ័យជម្នះលើក្លិប Chieve ថា «ខ្ញុំបាននិយាយរួចហើយ ពួកយើងមិនលក់កីឡាករ Pjanic និង Nainggolan។ ខ្ញុំចង់ឃើញពួកគេបន្តលេងឲ្យ Roma ទៀត»។

ដោយឡែកគ្រូបង្វឹក Chelsea លោក Conte ក៏ចង់បានខ្សែបម្រើការពារ Kostas Monolas មកកីឡដ្ឋាន Stamford Bridge ផងដែរ។ ប៉ុន្តែកីឡាករអន្តរជាតិក្រិកមួយនេះ ដែលមានកុងត្រាលេង ៣ឆ្នាំទៀត កាលពីឆ្នាំ ២០១៥ ខិតជិតផ្ទេរ Chelsea ហើយ ប៉ុន្តែក្លិប Roma បានដកកិច្ចព្រមព្រៀងវិញ ដោយសារក្លិបរកកីឡាករជំនួសមិនបាន៕