ជណ្ដើរ​យន្ត​ប្រអប់​ លឿន​ជាង​គេ​ក្នុង​លោក​​ ១នាទី​ឡើង​បាន​​ជាង ១ពាន់​ម៉ែត្រ

ក្រុមហ៊ុន Mitsubishi បាន​​​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះ​ថា​ ខ្លួន​បង្កើត​បាន​នូវ​ជណ្ដើរ​យន្ត​​ប្រអប់​​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

 

ជណ្ដើរ​យន្ត​ប្រអប់​ លឿន​ជាង​គេ​ក្នុង​លោក​​ ១នាទី​ឡើង​បាន​​ជាង ១ពាន់​ម៉ែត្រ

 

ជណ្ដើរ​យន្ត​ប្រអប់​នេះ​នឹង​ដំឡើង​នៅ​អគារ​កម្ពស់​ ៦៣២​ម៉ែត្រ​ Shanghai Tower ដែល​​ខ្ពស់​ជាង​គេ​​ក្នុង​ប្រទេស​ចិន។ ជា​មួយ​នឹង​បច្ចេកវិទ្យា​ពិសេស​ធ្វើ​ឲ្យ​ជណ្ដើរ​យន្ត​នេះ​អាច​ធ្វើ​ដំណើរ​ឡើង​បាន​កម្ពស់​​ ១២៣០​ម៉ែត្រ​/នាទី​ ហើយ​បើ​ឡើង​ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​ ១១៩​ ចំណាយ​ពេល​ត្រឹម​ ៥៣​វិនាទី​ ប៉ុណ្ណោះ។

 

ក្រុមហ៊ុន​ Mitsubishi ​បាន​បញ្ជាក់​ថា​ បច្ចេកវិទ្យា​នឹង​បញ្ជូន​ទៅ​អគារ​ Shanghai Tower ​នៅ​ក្នុង​ខែ​កក្កដា​ ដោយ​អគារ​នេះ​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​នេះ​។

 

បច្ចុប្បន្ន​នេះ​​ជណ្ដើរ​យន្ត​មាន​ល្បឿន​លឿន​ជាង​គេ​ គឺ​​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Toshiba ដែល​មាន​ល្បឿន​ ១០១០​មែត្រ​/នាទី​ ដោយ​វា​ត្រូវ​បាន​ដាក់​ដំឡើង​នៅ​អគារ​​លើ​កោះ​តៃវ៉ាន់៕

 

ចុច​អាន៖ ​បណ្ដុំ​កាសរាង​ចម្លែកៗ និងថ្លៃបំផុត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SCMP​​​​​​​​​