ឯកឧត្តម សូ សាម៉ន បាន​ដាំ​ដុះ​ដើមឈើ​ប្រណិត​ៗ​ជាង​​៤​ម៉ឺន​ដើម ទុកជា​​គំរូ​ ក្នុង​ការ​អភិរក្ស​ដើមឈើ​ជា​មរតក​ជាតិ​

ឯកឧត្តម សូ សាម៉ន បាន​ដាំ​ដុះ​ដើមឈើ​ប្រណិត​ៗ​ជាង​​៤​ម៉ឺន​ដើម ទុកជា​​គំរូ​ ក្នុង​ការ​អភិរក្ស​ដើមឈើ​ជា​មរតក​ជាតិ​

កំពង់ឆ្នាំង ​៖ ដើមឈើ​ប្រណិត​ៗ មាន​ គ្រញូង បេង នាងនួន ឈើ​ត្រាវ ។​ល​។ ចំនួន​ជាង​៤​ម៉ឺន​ដើម ត្រូវ​បាន​ ឯកឧត្តម សូ សាម៉ន ប្រធាន​នាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួង​ការពារ​ប្រទេស ដាំ​ដុះ​លើ​ដី​ចម្ការ​ទំហំ​៦​ហិកតា នៅក្នុង​ភូមិ​អណ្ដូង​ចេក ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង រយៈ​ពេ​ល​ជាង​៤​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​អភិរក្ស​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។ ការ​អភិរក្ស​ និង​ដាំ​ដុះ​ដើមឈើ​ប្រណិត ​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ​ខាង​លើ​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​មូ​ល​ដ្ឋាន​ចាត់ទុក​ឯកឧត្តម​ជា​អ្នកដឹកនាំ​គំរូ​ម្នាក់ ​ដែល​គួរ​រៀនសូត្រ​តាម​។​
​ ​
លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម សូ សាម៉ន គឺជា​សមាជិក​ក្រុមការងារ​ជាតិ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការ ងារ​ចុះ​ជួយ​ឃុំ​រលាប្អៀរ​។ ​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​កន្លង​នេះ ក្រៅពី​កិច្ចការ​ចំពោះមុខ ឯកឧត្តម​បាន​ឆ្លៀត​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ និង​ដើមឈើ​ប្រណិត លើ​ទំហំ​ដីចម្ការ​៦​ហិកតា​របស់​ឯកឧត្តម នៅក្នុង​ភូមិ​អណ្ដូង​ចេក ឃុំ​ជើង​គ្រាវ​។

អ្វី​ដែល​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ចាប់អារម្មណ៍​នោះ គឺ​ឯកឧត្តម​បាន​ដាំ​ដើម​គ្រញូង​បាន​រាប់​ម៉ឺន​ដើម​ក្រៅពីនោះ ក៏​មាន​ដើម​បេង គគីរ នាងនួន ឈើ​ត្រាវ កកោះ ធ្នង់ ឈើខ្មៅ សំរោង សំរង និង​ដើមឈើ​ហូប​ផ្លែ មាន​ដើម​ចេក ខ្នុរ ស្វាយ ម្នាស់ មង្ឃុត ធូរេន លាប ម្រេច កាហ្វេ ។​ល​។​ដោយឡែក​ដើមឈើ​ប្រណិត​មួយចំនួន​នោះ​មាន​ទំហំ​ប៉ុនៗ​ភ្លៅ​ទៅ​ហើយ ដែល​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​បាន​ចាត់​ទុក ​ឯកឧត្តម ជា​អ្នកដឹកនាំ​ដ៏​គំរូ​ម្នាក់ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​គួរតែ​រៀនសូត្រ​តាម​។​

ឯកឧត្តម សូ សាម៉ន បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ដាំ​ដើមឈើ​ប្រណិត​ទាំងនេះ​មាន​ចំ​នួ​ន​ជាង​៤​ម៉ឺន​ដើម ក្នុង​នោះ​មាន​ដើម​គ្រញូង​៨០​ភាគរយ ហើយ​អ្នក​ទទួល​ផល​គឺ​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​វា​មាន​អាយុប្រមាណ​៣០​ឆ្នាំ​ទើប​អាច​យក​ទៅ​ប្រើប្រាស់​បាន​។ ទោះ​បែបនេះ​ក៏ដោយ ឯកឧត្តម​នៅ​តែ​មាន​ចំណង់​ចំណូលចិត្ត​ដាំ​ឈើ​ប្រណិត​ ដែល​ជិត​ផុត​ពូជ​ទាំងនេះ ដើម្បី​ឲ្យ​កូនចៅ និង​អ្នក​ជំនា​ន់​ក្រោយ​បាន​ស្គាល់​វា​។​

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​រួមគ្នា​ដាំ​ដុះ ​និង​អភិរក្ស​ដើមឈើ​ប្រណិត​ទាំងនេះ​កុំ​ឲ្យ​ផុត​ពូជ ឯកឧត្តម​ បាន​បណ្ដុះ​គ្រាប់​ពូជឈើ​ទាំងនេះ​ទុក​បាន​មួយចំនួន ទុក​គ្រាន់​ចែក​ជូន​ប្រជាពលរដ្ឋ យក​ទៅ​ដាំ​ដុះ​នៅ​តាម​សាលារៀន វត្ត​អារាម ឬ​តាម​មន្ទីរ​អង្គភាព​រដ្ឋ​មួយចំនួន បើ​ចាប់អារម្មណ៍​សូម​មក​ទា​ក់​ទង​មក​ឯកឧត្តម​នៅ​ចម្ការ ក្នុង​អាសយដ្ឋាន​ខាង​លើ​នេះ​ចុះ ឯកឧត្តម​ចែក​ជូន​មិន​លក់ដូរ​ឡើយ​៕