ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​​ជូន​គន្ធបុប្ផា​ពី​ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍

ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍​មាន​ទីតាំង​នៅ​សៀមរាប​បាន​ប្រមូល​ថវិកា​ចំនួនUSD 17380.86$ និង​ប្រាក់​២​លាន​រៀល ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

 

ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​​ជូន​គន្ធបុប្ផា​ពី​ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍

 

ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​​ជូន​គន្ធបុប្ផា​ពី​ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍

 

លោក គីម ប៊ូ​ថាន់ ប្រធាន​ក្លឹប​អ្នក​ជិះ​កង់ បាន​ប្រាប់​ថា​ដោយ​មើល​ឃើញ​ការ​ខ្វះ​ខាត​របស់​មន្ទីរពេទ្យ​មួយ​នេះ​ តែង​តែ​ជួយ​ព្យាបាល​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយ​មិន​គិត​ថ្លៃ ម្ល៉ោះ​ហើយ​ក្រុម​របស់​លោក​ក៏​ផ្ដួចផ្ដើម​សកម្មភាព​នេះ​សម្រាប់​សង្គម​ក្នុង​ការ​រួម​ចំណែក​ជួយ​កុមារ​កម្ពុជា ។

 

នេះ​ជា​លើក​ទី​៣ហើយ​ចំពោះ​ក្រុម​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍ ជា​ក្រុម​ជិះ​កង់​សប្បុរសធម៌​មិន​ស្វែង​រក​ផល​ចំណេញ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​បុព្វហេតុ​សប្បុរសធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ឆ្នាំ​នេះ​មាន​អ្នក​ចូល​រួម​សរុប​៥៦១​នាក់ ។

 

សម្រាប់​ឆ្នាំ​មុន ក្លឹប​នេះ​ប្រមូល​ថវិកា​បាន​ចំនួន៧,០៩៧ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ពី​អ្នក​ចូល​រួម​ជិះ​កង់​ចំនួន​៣៣៨​នាក់ និង​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ៗ​ចំនួន​៣៦​ក្រុម​ហ៊ុន​បាន​ជួយ​ឧបត្ថម្ភ៕

 

ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​​ជូន​គន្ធបុប្ផា​ពី​ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍

 

អត្ថបទ៖ លឹម សុ​នា
រូបថត៖ ផ្ដល់​ឲ្យ