ឃាតករ​លាក់​មុខ​យកជីវិត​យាយ​ពិការ​ជើង​ម្នាក់​​​យ៉ាង​​ឃោរ​​ឃៅ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​គួរ​​​ឱ្យ​​អា​​ណោ​ច​អាធ័​មបំផុត ​បន្ទាប់ពី​លោកយាយ​ពិការ​ម្នាក់​ ត្រូវ​រន្ទះបាញ់​​បណ្តាល​​​ឆេះ​ខ្លោច​​ខ្លួន​ស្លាប់​​យ៉ាង​វេទនា​​​ក្នុង​ភ្នក់ភ្លើង​​ ដែល​ហេតុការណ៍​​នេះ​​កើតឡើង​ ​កាលពី​រសៀល​​ថ្ងៃទី​១១ ឧ​សភា​ ២០១៦ ស្ថិត​​នៅ​ភូមិ​ព្រៃ​ប្ញស្សី​ ឃុំ​ជាំ​សង្កែ​ ស្រុ​ក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។

ប្រភព​ឱ្យ​ដឹងថា លោកយាយ​រង​គ្រោះ​ឈ្មោះ​មែ​ង ​ឡុ​ង ​ឣា​យុ​៦៩​ឆ្នាំ​ ជា​ជន​ពិការ​ជើង ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ ប្រភព​បន្ត​​​ថា ​មុន​ពេល​កើតហេតុ​ គឺមាន​​ភ្លៀង​លាយឡំ​​​ផ្គរ និង​រន្ទះ ​បាន​​បក់​​បោក​យ៉ាង​ខ្លាំង ​ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​​​បោកបក់​​រលំ​ និង​របើក​​ដំបូលផ្ទះ​អស់​២២​ខ្នង​ ហើយ​មនុស្សម្នាក់​​​បាន​រង​របួស​ ដោយ​ត្រូវផ្ទះ​រលំ​សង្កត់​​លើ​ផង​​ដែរ​។

អ្នក​ភូមិ​ម្នាក់​បាន​ឱ្យ​​ដឹង​ថា ​បន្ទាប់​ពី​ភ្លៀង​មួយ​មេ​​ ស្រាប់តែ​មាន​រន្ទះភ្លើង​យ៉ាង​ធំ ​បាន​បាញ់​សំដៅ​ផ្ទះ​​​យាយ​រងគ្រោះ ខណៈ​លោក​យាយ​​កំពុង​​នៅ​ក្នុងផ្ទះ​ បណ្តាល​ឱ្យ​​ឆេះ​ផ្ទះ​ភ្លាម​មួយ​រំពេច​ ព្រមទាំង​ឆក់​ជីវិត​គាត់​ក្នុង​ភ្នក់ភ្លើង​ស្លាប់​យ៉ាង​អាណោច​អធ័ម​បំផុត ​។

ឣ្ន​​ក​ភូមិ​បន្ត​ថា ​ពិតជា​គួរ​​ឱ្យ​អាសូរ​​លោកយាយ​ពន់ពេក​ណាស់​ ​ពេល​ដែល​​ជួប​​ហេតុការណ៍​ដ៏អា​ក្រក់​បែប​នេះ​ ខណៈ​គាត់​ខំ​ចូល​ទៅ​ជ្រក​​ក្នុងផ្ទះ​ហើយ​ មិន​គួរ​ណា​មក​ជួប​រឿង​​ឣ​កុសលទេ ។ ក្រោយ​កើតហេតុ​ ក្រុម​គ្រួសារ​ព្រមទាំង​ឣ្ន​កភូមិ ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ណ​ពៃ​ណី​ ។