លោក អ៊ូ វី​រៈ ទៅ​ដល់​តុលាការ​ហើយ

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​ក្រោ​ង​ទុក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វី​រៈ បាន​ទៅ​ដល់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ ដើម្បី​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តំណាង​អយ្យការ ពាក់​ព័​ន្ឋ​នឹង​ការ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​របស់​លោក សុខ ឥ​សាន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា៕