បន្តិចទៀត​នេះ សម្តេច ហេង សំ​រិ​ន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វិមាន​រដ្ឋសភា វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា អនុញ្ញាត​ឲ្យ​លោកស្រី ហ្វែ​លី​ស៊ី​ដេ​ត ដឺ​សូ​សា ហ្គូ​ត​តេ​រ៉េ​ស (H.E.Mrs Felicidate. de. Sousa. Guterres) ឯកអគ្គរដ្ឋទូត​ទើប​តែងតាំង​ថ្មី​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ ៕