​ផ្ទះ​​សំណាក់​ «អូ​យ៉េស» ​បង្ក​ការ​​ផ្អើល​ទាំងព្រឹក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦ នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ក្នុង​សំណាក់​យីហោ «​អូ​យ៉េ​ស​» ទល់មុខ​វត្ត​នាគ​វ័​ន្ត ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​បាន​ចំនួន​១១​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៧​កញ្ចប់​តូច ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ឈាន​ដល់​ចុះ​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ​នោះ គឺ​បន្ទាប់​ពី​កម្លាំង ចាប់​បាន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១១ ឧសភា នៅ​ម្តុំ​រោងចក្រ​ឆ្នាំង ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​១៧០​កញ្ចប់ ហើយ​ត្រូវ​ជនសង្ស័យ​សារភាព​ ទើប​ឈាន​ដល់​ការ​ទាំង​សំបុក​តែ​ម្តង ។

គិត​ត្រឹម​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃដដែលនេះ ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់​បាន​សរុប​ចំនួន​១៩​នាក់ហើយ​ ក្នុង​នោះ​ស្រី​៦​នាក់ រួម​ទាំង​សម្ភារ​​ប្រើប្រាស់ និង​ដាវ​សា​ម៉ូ​រ៉ៃ​ផង​ដែរ ។ គួរ​បញ្ជាក់​ថា ក្នុង​ការ​បង្ក្រាប​នោះ ក៏​មានការ​ចូលរួម​ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូន​ពេញ រួម​​ទាំង​អាជ្ញាធរ​មូល​ផង​ដែរ ។