៥​ខែ​ដើមឆ្នាំ​២០១៦ អគ្គិភ័យ​កើតឡើង​៣៦២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៣​នាក់​

ភ្នំពេញ:
របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៦ អគ្គិភ័យ​នៅបាន​កើតឡើង​ចំនួន​៣៦២​លើក បណ្តាល​ឲ្យ​មនុស្ស ១៣​នាក់​បាន​ស្លាប់ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៥ កើនឡើង​ចំនួន​១៤​លើក ។
      
 លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦​នេះ មាន​គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ចំនួន​៣៦២​លើក លើ​៣៤៨​លើក បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៥ មានការ​កើនឡើង​ចំនួន​១៤​លើក បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​៦០១​ខ្នង តូប​ក្នុង​ផ្សារ ១.២២០​តូប មនុស្ស​១៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត រងរបួស​៨​នាក់ ។​
  មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នោះ មកពី​ឆ្លង​ចរន្តអគ្គិសនី​មាន ៤៣,២៤% ការធ្វេសប្រហែស​ការប្រើ​ប្រាស់ ៣៦,២៤% និង​ក្តាប់​មិនបាន ២០,៥២ %​។  លោក នេ​ត វ​ន្ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការប្រើប្រាស់​របស់​ដែល​ងាយ​កើតមាន​អគ្គិភ័យ​ដូចជា ចរន្តអគ្គិសនី កំប៉ុង​ហ្គាស និង​ភ្លើងទៀន​ធូ​ក​ជាដើម ។ ជា​វិធាន​ការបង្ការ​ចម្បង គឺ​ប្រជាពលរដ្ឋ អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ ត្រូវ​បំពាក់​ធុង​ពន្លត់​អគ្គិភ័យ ឲ្យ​បាន​គ្រប់​ផ្ទះ និង​គ្រប់​ទីកន្លែង​៕​

៥​ខែ​ដើមឆ្នាំ​២០១៦ អគ្គិភ័យ​កើតឡើង​៣៦២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៣​នាក់​

៥​ខែ​ដើមឆ្នាំ​២០១៦ អគ្គិភ័យ​កើតឡើង​៣៦២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៣​នាក់​