Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

ក្រុម​តោ​ខៀវ​ Chelsea ​បាន​ត្រឹម​ស្មើ​ ១-១ ប៉ុណ្ណោះ ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ Liverpool ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៧​យប់​មិញ ទោះ​បី​ Eden Hazard ស៊ុត​​គ្រាប់​ដ៏​អស្ចារ្យ​ នាំ​មុខ​មុន តាំង​ពី​តង់​ទី​១​ក៏​ដោយ។

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

ការ​ប្រកួត​នៅ​​កីឡដ្ឋាន​ Anfield យប់​មិញ​នេះ Hazard បាន​អូស​បាល់​ម្នាក់​​ឯង​​នៅ​មុខ​ខ្សែ​ការពារ​ក្រុម​ Liverpool ជា​ច្រើន​នាក់ ​និង​ស៊ុត​​​ផុត​ដៃ​អ្នកចាំទី​ Simon Mignolet នៅ​នាទី​៣២ ជួយ​ Chelsea នាំ​មុខ​​១​គ្រាប់​មុន។ ប៉ុន្តែ​នៅ​​ចុង​ម៉ោង​​​បន្ថែម​មាន​របួស​ ខ្សែ​ប្រយុទ្ធ Christian Benteke ​បាន​តែត​ឲ្យ​ហង្ស​ក្រហម តាម​ស្មើ​ ១-១ វិញ។

Liverpool ​​នៅ​តែ​មិន​ទាន់​ចាញ់​នៅ​ឡើយ​ ​សម្រាប់​១២​ប្រកួត​ក្នុង​ដី​ ក្រោម​ការ​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Jurgen Klopp ​ខណៈ​ដែល​ពួកគេ​នៅ​ឈរ​លេខ​៨​ដដែល មាន​៣​ពិន្ទុ​ក្រោម​ក្រុម​លេខ​៦ West Ham។ រីឯ​ Chelsea ​ស្ថិត​នៅ​លេខ​៩​ដដែល​ដូច​គ្នា។

​គូ​ផ្សេង​ទៀត​ Norwich ​បាន​ឈ្នះ​ Watford ៤-២ ខណៈ​​ Sunderland បាន​លត់​ Everton ៣-០។ ដូច្នេះ​ Sunderland បាន​ឡើង​ផុត​តំបន់​គ្រោះ​ថ្នាក់​ហើយ ​ប៉ុន្តែ​ Norwich និង​ Newcastle ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ Championship រដូវ​កាល​ក្រោយ​តាម​ Aston Villa៕

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • Hazard ​ស៊ុត​គ្រាប់​​អស្ចារ្យ​​យប់​មិញ​ តែ​ Chelsea ​បាន​ត្រឹម​ស្មើ​ Liverpool已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: