Real Madrid​ នឹង​ប្រើ​​លុយ ដើម្បី​ឲ្យ​ Barcelona ចាញ់?

ការ​ប្រជែង​យក​ពាន​​លីគ​កំពូល​អេស្ប៉ាញ​ La Liga ​​​​រដូវ​កាល​នេះ​ នៅ​សល់​តែ​២​ក្រុម​​ប៉ុណ្ណោះ​គឺ Barcelona និង​ Real Madrid ហើយ​នឹង​ដឹង​ថា ​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ នៅ​​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

 

Real Madrid​ នឹង​ប្រើ​​លុយ ដើម្បី​ឲ្យ​ Barcelona ចាញ់?

 

Real Madrid​ នឹង​ប្រើ​​លុយ ដើម្បី​ឲ្យ​ Barcelona ចាញ់?

 

Barca ឈរ​នៅ​លេខ​១ លើ​ Real តែ​១​ពិន្ទុ​ប៉ុណ្ណោះ ហើយ​បើ​ពួកគេ​ឈ្នះ​ ពេល​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Granada ​នោះ​នឹង​អាច​លើក​ពាន La Liga ​តែ​ម្តង​ ប៉ុន្តែ​បើ​ភ្លាត់​ចាញ់ ឬ​ស្មើ​​ ហើយ​ក្រុម​ស្ដេច​ស អាច​ឈ្នះ​ Deportivo La Coruna ​នៅ​ក្រៅ​ដី​នោះ​​ ក្រុម​លោក​ Zinedine Zidane ​នឹង​លើក​ពាន​វិញ។

 

* អ្នកចាំទី​ក្រុម​ Granada ​ត្រូវ​ការ​ប្រាក់​លើក​ទឹក​ចិត្ត​ពី​ Real បើ​ពួកគេ​​អាច​បញ្ឈប់​ដំណើរ​ក្រុម​ Barca៖

 

Real Madrid​ នឹង​ប្រើ​​លុយ ដើម្បី​ឲ្យ​ Barcelona ចាញ់?

អ្នកចាំទី Ivan Kelava ​របស់​ក្រុម​ Granada

 

មុន​ដល់​ប្រកួត​នៅ​យប់​​ថ្ងៃ​សៅរ៍​​ចុង​សប្ដាហ៍​នេះ​ អ្នកចាំទី​ជម្រើស​ជាតិ​ក្រូអាត​ Ivan Kelava ​របស់​ក្រុម​ Granada ​​បាន​ប្រាប់​ដល់​ Goal ថា​ Real Madrid ​គួរ​តែ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​​ដល់​ខ្លួន និង​មិត្ត​រួម​ក្រុម​ បើ​សិន​ជា​ពួកគេ​ អាច​បង្អាក់​ដំណើរ​ក្រុម​ Barcelona ឲ្យ​ចាញ់ ឬ​ស្មើ​បាន។

 

“បន្ទាប់​ពី​យើង​អបអរ​ ក្រោយ​រួច​ផុត​ពី​តំបន់​កាត់​ចោល​នៅ​សប្ដាហ៍​មុន ​​ក្រុម​យើង​មិន​បាន​ហ្វឹកហាត់​ល្អ​ទេ​នៅ​សប្ដាហ៍​នេះ។ ប៉ុន្តែ​មិត្ត​រួម​ក្រុម​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា ​វា​ជា​ស្តង់ដារ​​មួយ ​​តម្រូវ​ឲ្យ​កីឡាករ​ទាំង​អស់ ​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​បន្ថែម​​​ពី​ក្លឹប​ដទៃ​ បើ​​អាច​ធ្វើ​​ឲ្យ​ពួកគេ​​មាន​ប្រយោជន៍។ ដូច្នេះ​ប្រហែល​ Real Madrid ​នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​យើង ​បើ​យើង​អាច​បញ្ឈប់​ Barcelona បាន”។ Kelava បាន​លើក​ឡើង៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101GreatGoals