Buffon មិន​​ដាច់​អាល័យ​ពី​​បាល់ បន្ត​កុងត្រា​​នៅ​ Juventus ដល់​២០១៨

Gianluigi Buffon នៅ​មិន​ទាន់​អស់​អាល័យ​ពី​បាល់ទាត់​នៅ​ឡើយ​ហើយ​បាន​បន្ថែម​កុងត្រា​របស់​ខ្លួន ជាមួយ ក្រុម​ជើង​ឯក Serie A សេះ​បង្កង់ Juventus រហូត​ដល់​ឆ្នាំ​២០១៨ បើ​ទោះ​ជា​វ័យ​របស់​កាន់​តែ​ច្រើន។

 

Buffon មិន​​ដាច់​អាល័យ​ពី​​បាល់ បន្ត​កុងត្រា​​នៅ​ Juventus ដល់​២០១៨

 

អ្នក​ចាំ​ទី​វ័យ​៣៨​ឆ្នាំ​ដែល​លេង​ឲ្យ Juventus តាំង​ពី​ឆ្នាំ២០០១ បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ជើងឯក ក្របខ័ណ្ឌ​កំពូល អ៊ីតាលី​៥​រដូវកាល​ជាប់​ៗ​គ្នា រាប់​ទាំង​រដូវកាល​នេះ​ផង។

 

“ខ្ញុំ​មាន​រឿងរ៉ាវ​ជោគជ័យ​ជា​ច្រើន​ជាមួយ Juventus មិន​អាច​បំភ្លេច​បាន ហើយ​ខ្ញុំ​នឹង​ជួយ​ក្លឹប​ឲ្យ​កាន់​តែ​ជោគ​ជ័យ​ថែម​ទៀត”។ កីឡាករ​លេង​ឲ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា The Turin ១៧ រដូវកាល បាន​ប្រាប់​ដូច្នេះ។

 

សរុប​ការ​ប្រកួត​ទាំងអស់ Buffon បង្ហាញ​វត្តមាន​ឲ្យ Juventus សរុប​៥៧៩​ដង ក្នុង​នោះ​មាន​៤៤ដង ក្នុង​​រដូវកាល នេះ។ នៅ​ក្រុម​ជម្រើស​ជាតិ​វិញ អតីត​អ្នកចាំទី​របស់ Parma លេង​បាន ១៥៦ប្រកួត​ហើយ​គ្រោង​ចូល​និវត្តន៍ នៅ​អាយុ​៤០ឆ្នាំ​ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨៕

 

Buffon មិន​​ដាច់​អាល័យ​ពី​​បាល់ បន្ត​កុងត្រា​​នៅ​ Juventus ដល់​២០១៨

 

Buffon មិន​​ដាច់​អាល័យ​ពី​​បាល់ បន្ត​កុងត្រា​​នៅ​ Juventus ដល់​២០១៨

 

Buffon មិន​​ដាច់​អាល័យ​ពី​​បាល់ បន្ត​កុងត្រា​​នៅ​ Juventus ដល់​២០១៨

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC