​ស្ត្រី​បែប​ណា ដែល​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​?

​ស្ត្រី​បែប​ណា ដែល​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​?

​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ មិន​ខុស​គ្នា​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ផ្សេង​ឡើយ គឺ​វា​ទាក់ទង​នឹង​ការកើនឡើង ជាតិ​ស្ករ​ក្នុង​ឈាម​ទាំងអស់​។ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ដែល​អាច​ប៉ះពាល់ ទាំង​សុខភាព​ម្តាយ និង​កូន​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ម្តាយ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ និង​ប្រើ​ថ្នាំ​ព្យាបាល បើសិនជា​ករណី​ចាំបាច់​។ ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម អាច​បង្ការ​ការពិបាក​សម្រាល និង​ជួយ​អ្នក និង​កូន​មាន​សុខភាព​ល្អ​ទៀត​។

ជាតិ​ស្ករ​ក្នុង​ឈាម ច្រើន​តែ​វិល​មក​ធម្មតា​វិញ ក្រោយ​ពី​សម្រាលកូន​រួច​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​ហើយ អ្នក​ពិតជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ជាមិនខាន​។ ដូច្នេះ អ្នក​គួរតែ​តាមដាន និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ឲ្យបាន​ល្អ​ទៅ​។

ស្ត្រី​គ្រប់​គ្នា​សុទ្ធ​តែ​អាច កើត​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​ទាំងអស់ ប៉ុន្តែ ស្ត្រី​ខ្លះ គឺ​ប្រឈមមុខ​ខ្ពស់ ជាង​គេ​ដូច​ជា ៖

  • ​​អាយុ​ចាប់ពី ២៥ ឆ្នាំ​ឡើង​ទៅ​
  • ​ធ្លាប់​មាន​គ្រួសារ ឬ​ខ្លួនឯង​មាន​បញ្ហា​សុខភាព ជាពិសេស អា​ការៈត្រៀម​កើត​ជំងឺ​ទឹកនោម​ផ្អែម​តែម្តង​
  • ​ស្ត្រី​ដែល​ធាត់​ជ្រុល ជា​ពិសេស​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​កម្ពស់ (BMI) ចាប់ពី ៣០​ឡើងទៅ​
  • ​ជនជាតិ​ស្បែក​ខ្មៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។