ការប្រែប្រួល​អាកាសធាតុ ប៉ះពាល់​ដល់​សុខភាព​យើង​ដូច​ម្តេចទៅ​?

ការប្រែប្រួល​អាកាសធាតុ ប៉ះពាល់​ដល់​សុខភាព​យើង​ដូច​ម្តេចទៅ​?

​ការប្រែប្រួល​អាកាសធាតុ អាច​មាន​ឥទ្ធិពល​យា់ង​ខ្លាំង ទៅ​ដល់​សុខភាព​មនុស្ស​យើង​ដែរ​។ ដូច្នេះហើយ ទើប​សមាគមន៍​ជំងឺ​សួត​អាមេរិក បាន​ណែនាំ​នូវ​បញ្ហា​មួយចំនួន ទាក់ទង​នឹង​អាកាសធាតុ ៖

  • ​អាកាសធាតុ​កាន់តែ​ក្តៅ និង​កាន់តែ​ស្ងួត​ខ្លាំង​នោះ វា​កាន់តែ​ធ្វើឲ្យ​ផ្សែង​មាន​ជាតិពុល​ខ្លាំង ជាពិសេស​ពី​ស្រទាប់​អូហ្សូន ធូលី​ដី និង​ភ្លើង​ឆេះ​ព្រៃ​តែម្តង​។
  • ​ចាប់តាំងពី​រុក្ខជាតិ ផលិត​លម្អង​កាន់តែច្រើន ក្នុង​ពេល​អាកាសធាតុ​ក្រៅ​នោះ ការប្រែប្រួល​អាកាសធាតុ អាច​នឹង​ធ្វើឲ្យ​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី​កាន់តែ​ធ្ងន់ធ្ងរ​។​
  • ​ភ្លើង​ឆេះ​ព្រៃ ច្រើន​តែ​កើតមាន​ក្នុង​រដូវក្តៅ និង​ស្ងួត​ខ្លាំង ដូច្នេះ វា​ក៏​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ជំងឺហឺត បេះដូង និង​ជំងឺ​សួត​បានដែរ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។