អាការៈដែលបញ្ជាក់ថា សម្ពាធឈាមអ្នកកំពុងតែឡើងខ្ពស់ហើយ

អាការៈដែលបញ្ជាក់ថា សម្ពាធឈាមអ្នកកំពុងតែឡើងខ្ពស់ហើយ

​មនុស្ស​ភាគច្រើន​ដឹង​ហើយ​ថា ជំងឺ​លើស​សម្ពាធ​ឈាម អាច​ផ្តល់​ទុក្ខទោស​ច្រើនណាស់ ដល់​សុខភាព ប៉ុន្តែ ពួកគេ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ថា​ទេ​ថា អ្វី​ទៅ​ជា​សញ្ញា​គ្រោះថ្នាក់​របស់​វា​នោះ​។ ទោះបីជា​សម្ពាធ​ឈាម ឡើង​ខ្ពស់​តិចតួច​ក៏ដោយ ក៏​វា​មាន​មាន​អាការៈ​អ្វី សម្គាល់​ដឹង​ឡើយ​។

​ខាងក្រោម​នេះ គឺជា​អា​ការៈបញ្ជាក់​ថា សម្ពាធ​ឈាម​អ្នក​កំពុងតែ ឡើង​ខ្ពស់​ខ្លាំង​ណាស់​ហើយ ៖

  • ​របត់​ឈាម​រត់​ខ្សោយ​
  • ​ឈឺក្បាល​
  • ​ធី​ង​ធោង ឬ​វិលមុខ​
  • ​ពិបាក​ដកដង្ហើម​
  • ​ធ្ងន់​ក្នុង​ត្រចៀក និង​កញ្ចឹងក​
  • ​មាន​អារម្មណ៍​ថា​ស្ពឹកៗ​
  • ​ឈាម​ច្រមុះ​
  • ​ព្រឹល​ភ្នែក​
  • ​មាន​ឈាម​ក្នុង​ទឹកនោម​។​

​នៅ​ពេល​អ្នក​មាន​អាការៈ​ទាំងនេះហើយ អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ព្រោះ​គាត់​អាច​វិភាគ ទៅលើ​បញ្ហា​របស់​អ្នក ក៏ដូចជា​បង្កើតបានជា គម្រោង​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​។ ការ​លើស​សម្ពាធ​ឈាម អាច​បញ្ចុះ​មក​វិញ​បាន តាមរយៈ​វិធី​ព្យាបាល​បែប​ធម្មជាតិ​ដូចជា ការប្រើ​ខ្លាញ់​អូ​មេហ្គា​បី និង​ប៉ូ​តា​ស្យូម​។

​របប​អាហារ DASH (Dietary Approaches to Stop Hypertension) គឺជា​វិធីសាស្ត្រ​ធម្មជាតិ​មួយ ដែល​អាច​បន្ថយ​សម្ពាធ​ឈាម​យ៉ាង​មាន​សុខភាព​ល្អ​។ តាម​ការសិក្សា​បានឲ្យដឹងថា អ្នកជំងឺ​ខ្លះ​អាច​គ្រប់គ្រង​សម្ពាធ​ឈាម ជាមួយនឹង​ប្រភព​ធម្មជាតិ និង​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន​បាន​។
​របប​អាហារ DASH មានដូចជា ៖

  • ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ មាន​ជាតិ​ខ្លាញ់​ទាប​
  • ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ត្រី និង​សាច់​បក្សី​ឲ្យបាន​ច្រើន​
  • ​បន្លែ និង​ផ្លែឈើ​ស្រស់​
  • ​ចៀសវាង​អាហារ​មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់​ខ្ពស់​។​

​វិធីសាស្ត្រ​ផ្សេងទៀត ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម ៖

  • ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​
  • ​បន្ថយ​ការ​ញ៉ាំ​ប្រៃ​
  • ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។