ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​

មួយរយៈមុន អ្នកគាំទ្រមានការព្រួយបារម្ភម្ដងរួចមកហើយអំពីស្ថានភាពសុខភាពរបស់លោក ឆន សុវណ្ណរាជ ព្រោះតែលោកបានចេញទៅប្រទសថៃដើម្បីជួបពេទ្រជំនាញយ៉ាងប្រញាប់ដោយសារស្ថានភាពជំងឺធ្វើទុក្ខ ។

ម្សិលមិញនេះ ឆន សុវណ្ណរាជ បានទៅដល់ទឹកដីថៃម្ដងទៀតហើយ បើតាមការលើកឡើងរបស់លោកគឺ លោកទៅទីនោះតាមការណាត់ជួបរបស់គ្រូពេទ្យនៃប្រទេសថៃដើម្បីតាមដានស្ថានភាពជំងឺរបស់លោក ។ លោកក៏បានបញ្ចេញសារខ្លីក្នុងគណនីហ្វេសប៊ុករបស់លោកអមដោយរូបថតនៅក្នុងមន្ទីរពេទ្យប្រទេសថៃដែរថា «ជាការណាត់ជួបលើកទីពីរ និង មកយកថ្នាំ សង្ឃឹមថានិងគ្មានលើកក្រោយទៀតទេណា អូន អត់សូវចង់មកប៉ុន្មានទេ ហាស ហា» ។

មានការព្រួយបារម្ភពីអ្នកគាំទ្រជាច្រើនពេលដែលបានដឹងថាតារាក្នុងដួងចិត្តរបស់ខ្លួនកំពុងមានជំងឺ ហើយពួកគេ ក៏បានសម្តែងការព្រួយបារម្ភ ក៏ដូចជាជូនពរដល់តារាចម្រៀងស្រស់សង្ហារូបនេះឱ្យជាពីជំងឺឆាប់ៗផងដែរ ៕ ភូមិន្ទ

ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​
ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​
ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​
ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​
ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​
ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​
ស្ថានភាព​ជំងឺ ឆន សុវណ្ណ​រាជ ទៅជា​យ៉ាងម៉េច​ហើយ​?​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត