ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​

6 Videos


មុនថ្ងៃខួបកំណើត មួយថ្ងៃ លោក ព្រាប សុវត្ថិ បានរៀបចំពិធីឡើងផ្ទះថ្មីរបស់ខ្លួន យ៉ាងស្ងប់ស្ងាត់បំផុត មានតែមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ ដែលចូលរួម ។ លោក ព្រាប សុវត្ថិ បានរៀបចំពិធីឡើងផ្ទះរបស់លោក នៅថ្ងៃទី០៩ ខែឧសភា ស្ទើរតែគ្មាននរណាដឹងថា លោកបានឡើងនៅផ្ទះថ្មីនោះទេ ពីព្រោះលោកមិនបានរៀបចំពិធីធំដុំ ឬអញ្ជើញមិត្តភក្តិចូលរួមឡើយ ។

ពិធីឡើងផ្ទះរបស់លោកគឺរៀបចំត្រឹមតែអាហារជុំគ្នាជាមួយបងប្អូននិងមិត្តភក្តិតិចតួចបំផុត ពីព្រោះលោកមិនចង់ឲ្យគេដឹងលឺ អំពីរឿងនេះទេ ។នៅថ្ងទី១០ ខែឧសភា លោកបានបង្ហោះរូបភាពក៏ដូចជាសារមួយចំនួនទាក់ទិនទៅនិងថ្ងៃខួបកំណើត ថែមទាំងមានការជូនពរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់លោក ។

ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​

ថ្វីត្បិតតែពិធីឡើងផ្ទះថ្មី អមជាមួយពិធីខួបកំណើតរបស់លោក ព្រាប សុវត្ថិ ពុំមានអញ្ជើញភ្ញៀវកិត្តិយសចូលរួមច្រើនកុះករក្តី តែលោក ព្រាប សុវត្ថិ ពិតជារំភើបចិត្តខ្លាំងណាស់នៅក្នុងឆ្នាំនេះ ដែលបានធ្វើខួបកំណើតជាមួយអ្នកជាទីស្រលាញ់របស់លោក ជាពិសេសគឺភរិយា បណ្តូលចិត្ត ។

ឆ្នាំថ្មីនេះលោក ព្រាប សុវត្ថិ ចូលវ័យ ៤២ ឆ្នាំហើយ លោកនៅតែមានរូបរាងស្រស់សង្ហារ ។ លោក ព្រាប សុវត្ថិ នៅតែស្ថិតក្នុងតំណែងជាកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេស បើទោះបីជាមានតារាចម្រៀងវ័យក្មេងស្រករក្រោយរីកដុះដាសដូចផ្សិតក្តី ៕ អាលីណា

ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​
ព្រាប សុវត្ថិ ឡើងផ្ទះ​ថ្មី មុន​ធ្វើ​ខួបកំណើត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត