ធ្លាយ​សកម្មភាព​ក្រៅ​ឆាក​នៃ​ការ​ថត​រឿង “ហ្លួង​ព្រះ​ស្ដេច​កន”

រឿង “ហ្លួង​ព្រះ​ស្ដេច​កន” ត្រូវ​បាន​ប្រកាស​ផលិត​ដោយ​ម្ចាស់​វិនិយោគ​លើ​គម្រោង​ទូរទស្សន៍ PNN កាល​ពី​ចុង​ឆ្នាំ​២០១៥ ជាមួយ​នឹង​កញ្ចប់​ថវិកា​ធំ​មួយ​ដែល​មាន​រហូត​ដល់​ខ្ទង់​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

 

ធ្លាយ​សកម្មភាព​ក្រៅ​ឆាក​នៃ​ការ​ថត​រឿង “ហ្លួង​ព្រះ​ស្ដេច​កន”

 

បន្ទាប់​ពី​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​ប្រមែប្រមូល​តួ​អង្គ​ដែល​មាន​រាប់​រយ​នាក់​នោះ រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ខ្នាត​ធំ​ទី២ បន្ទាប់​ពី​រឿង “តេជោ​ដំ​ឌិន” នេះ បាន​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត​កាល​ពី​ដើម​ឆ្នាំ ២០១៦​នេះ នៅ​តំបន់​ទន្លេ​បាទី។ មក​ទល់​នឹង​បច្ចុប្បន្ន រឿង​មួយ​នេះ កំពុង​ដំណើរ​ការ​ថត​នៅ​ឡើយ  ដោយ​តាម​ឯកឧត្តម ម៉ៅ អាយុទ្ធ ដែល​ទទួល​បន្ទុក​ដឹក​នាំ​រឿង​នេះ “ហ្លួង​ព្រះ​ស្ដេច​កន” អាច​នឹង​ថត​ចប់​នៅ​ចុង​ឆ្នាំ ២០១៦​នេះ។

 

យ៉ាង​ណា ថ្មី​ៗ​នេះ បាន​លេច​ធ្លាយ​សកម្មភាព​ថត​មួយ​ចំនួន។ តាម​អ្នក​ស្រី ចាន់ តារាទី ដែល​ជា​បញ្ចេញ​វីដេអូ​ឃ្លិប​នេះ បញ្ជាក់​ថា នេះ​ជា​សកម្មភាព​ថត​របស់​រឿង “ហ្លួង​ព្រះ​ស្ដេច​កន” នៅ​ប្រាសាទ​អង្គរ​ធំ។

 

តោះ…ទស្សនា​សកម្មភាព​ថត​ក្រៅ​ឆាក​នេះ​ទាំង​អស់​គ្នា