ដើមទ្រូងរបស់ តារាស្រីថៃល្បីៗ កាលពីមុន និងបច្ចុប្បន្នខុសគ្នា ដាច់តែម្តង!

ថៃ៖ ក្នុងនាមជាតារាល្បីៗ តែងតែព្យាយាមកែខៃសម្រស់របស់ខ្លួន ឲ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយ ព្រោះមិនអាចធ្វើឲ្យបាក់ស្រុត ទៅតាមអាយុបាននោះទេ។ ហើយក្នុងនោះដែរ សម្រស់ដើមទ្រូង ក៏ពិតជាចាំបាច់បំផុត សម្រាប់តារាល្បីៗផងដែរ ដែលអាចជួយឲ្យទាក់ទាញ ប្រជាប្រិយថែមមួយកម្រិតទៀតផងដែរ។

គេហទំព័រថៃមួយ បានបង្ហាញរូបថតពីមុន របស់តារាស្រីថៃល្បីៗ ដែលទំហំដើមទ្រូងរបស់ពួកគេ ហាក់ដូចជាខុសគ្នាដាច់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ ចំពោះដើមទ្រូងរបស់តារាស្រីទាំងនោះ កាលពីមុន គឺមានសភាពតូច ប៉ុន្តែសព្វថ្ងៃនេះ បែរជាដើមទ្រូងរបស់ពួកគេ មូលក្លំធំ គួរជាទីបេតីទៅវិញ។

ក្នុងនោះដែរ តារាស្រីថៃ ដែលត្រូវបានគេចាប់អារម្មណ៍ថា ប្រែប្រួលទំហំដើមទ្រូង មានដូចជា នាង Aum Patcharapa នាងChompoo នាង Waii នាងGrace Kanklao នាងPat Napapa នាង Baitoey Rsiam និងនាង Panward ជាដើម។

យ៉ាងណាមិញ មិនទាន់មានព័ត៌មានច្បាស់ការណាមួយ អាចបញ្ជាក់បានទេថា ទំហំដើមទ្រូងរបស់ តារាស្រីថៃល្បីៗ ផ្លាស់ប្តូរដោយសារ ធម្មជាតិ ឬយ៉ាងណានោះទេ តែសម្រាប់អ្នកគាំទ្រវិញ បានជឿជាក់ថា ពួកគេសុទ្ធតែវះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន ដើម្បីជួយស្តារកេរ្តិ៍ឈ្មោះពួកគេ កាន់តែល្បីល្បាញ និងលេចធ្លោបន្ថែមទៀត៕

តោះមើលពីការប្រែប្រួលទំហំដើមទ្រូង របស់តារាស្រីថៃល្បី ពីមុន និងបច្ចុប្បន្នថាខុសគ្នាយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញសម្រាប់ សម្រស់ដើមទ្រូងរបស់ តារាស្រីកូរ៉េខាងត្បូងវ័យ៣០ឆ្នាំ ក៏មិនណយផងដែរ ស្អាតជាងនារីទើបពេញក្រមុំ។ អ្នកលេងអ៊ិនធើណេតជាច្រើន សរសើរមិនដាច់ពីមាត់ ពីសម្រស់តារាស្រីម្នាក់ ដែលមានអាយុរាងជ្រេរទៅហើយ តែមានសាច់ឈាម និងដើមទ្រូងយ៉ាងមូលក្លំ មិនចាញ់នារីទើបពេញក្រមុំនោះទេ។ កាលពីពេលថ្មីៗកន្លងទៅនេះ នាង Honey Lee បានចូលរួមក្នុងកម្មវិធី 2016 Style Icon Asia ជាមួយនឹងការតុបតែងខ្លួនយ៉ាងទាក់ទាញ ដោយស្លៀកពាក់រ៉ូបពណ៌ខៀវ ខ្វៀលដើមទ្រូងយ៉ាងមូលក្លុំ ធ្វើឲ្យអ្នកទស្សនា ជាពិសេសបុរសៗ ឈ្លក់វវង្វេងជាខ្លាំង។

បើទោះបីជាមានអាយុជាង៣០ឆ្នាំផ្លាយទៅហើយ អតីតបរវរកញ្ញាពិភពលោក លេខ៣ ប្រចាំឆ្នាំ២០០៧ មួយរូបនេះ នៅតែរក្សាបាននូវសម្រស់ ស្រស់ស្អាត ជាពិសេសដើមទ្រូង និងរាងរៅស្រស់ស្អាត មិនចាញ់នឹងនារីក្មេងៗនោះឡើង។ អ្នកលេងអុិនធឺណែតមួយចំនួនបានដាក់មតិថា៖

"នាងមានអាយុ៣០ឆ្នាំជាងទៅហើយ តែនៅតែស្រស់ស្អាត និងសិចសុីណាស់!"

"ខ្ញុំសូមសរសេរថា នាងពិតជាពូកែថែរាងមែន!"

"ដើមទ្រូងរបស់នាង មើលទៅពិតជាគួរឲ្យគ្រោះថ្នាក់មែន!"។

ជាក់ស្តែងមួយរយៈកន្លងមកនេះ ក្រៅពីការងារជាពិធីករមួយរូប នាង Honey Lee ក៏បានឈ្នះការប្រកួតក្នុងកម្មវិធី Style Icon Award ដែលមានតារាល្បីៗ ជាច្រើនចូលរួមដូចជា Ha Ji Won, Song Joong Ki, Kim Go Eun, SNSD, Seolhyun, f(x) Amber and Luna, Jessi ជាដើម៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload