តូ​តា អៀន និង​ភ័យ ពេល​តួឯក​ប្រុស​រាវ​ស្ទាប​ដើមទ្រូង​

​រាជធានី​ភ្នំពេញ : ក្រោយ​ចេញផ្សាយ​ឈុត​ឆាក​ខ្លី​នៃ​ខ្សែភាពយន្ត​ថ្មី​របស់​ផលិតកម្ម LD Pictyure រឿង​”​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​”​បានទទួល​បានការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ ពិសេស​ឈុត​ឆាក​ដែល​តួអង្គ​នាយ​ខ្វាក់​រាវ​ប៉ះចំ​ដើមទ្រូង​តួ​ស្រី ដែល​សម្តែង​ដោយ​កញ្ញា ម៉ាក សែន សូ​នី​តា ហៅ តូ​តា​។ តារា​ស្រី​រូបនេះ​បញ្ជាក់ថា នាង​ពិតជា​អៀន និង​ភ័យ ក្រោយពី​ឈុត​ឆាក​នាយ​ខ្វាក់​រាវ​ដៃ​ប៉ះចំ​ដើមទ្រូង​នោះ ដែល​នាង​ថា មិន​លូក​ស្ទាប​ចំៗ​ទេ គឺមាន​បច្ចេកទេស​ជួយ​ខ្លះ​ប៉ុណ្ណោះ​។​

 

​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ខ្សែភាពយន្ត​ខាងលើ នៅ​រោងភាពយន្ត TK ទួលគោក រាជធានី​ភ្នំពេញ ដោយមាន​តារា​សម្តែង ផលិតករ​និង​ទស្សនិកជន​ជាច្រើន​។ ក្រោយ​ស្ងប់ស្ងាត់​ទីផ្សារការងារ​សិល្បៈ​កាលពី​ឆ្នាំមុន តារា​សម្តែង ម៉ាក សែន​សូ​នី​តា ហៅ តូ​តា ហាក់​ហក់​ទាញ​បានការ​ចាប់អារម្មណ៍​ឡើងវិញ​សម្រាប់​ឆ្នាំនេះ​។​

 

​កញ្ញា តូ​តា បានបញ្ជាក់​ដោយ​ទឹកមុខ​អៀនប្រៀន​ថា នេះ​គឺជា​ឈុត​ឆាក​ដែល​នាង​ពិបាក​សម្តែង ប៉ុន្តែ​នាង​បញ្ជាក់ថា​មិនមែន​ជាការ​លូក​លើ​ស្ទាប​ដែល​ពិបាក​ទទួលយក​នោះទេ ព្រោះតែ​តួអង្គ​ជាម​នុស្ស​ខ្វាក់ ហើយក៏​មិនមែនជា​ឈុត​ឆាក​ស្រើបស្រាល​ទេ ម្យ៉ាង​ក៏មាន​បច្ចេកទេស​ជួយ​ខ្លះៗ​ដែរ​។ នាង​បន្តថា ការសម្តែង​គឺ​អ្នកបច្ចេកទេស​ចេះ​លួច​ប្លង់ ជួនកាល​នៅពេលដែល​តួ​សម្តែង​មក​ចំ​ទៅ​ហាក់បីដូចជា​នៅ​ជិត​ដើមទ្រូង​នាង​ណាស់ តែ​ការពិត​មាន​ផ្នែក​កាមេរ៉ា​នៅ​ពីលើ ហើយ​ដៃ​តួ​ប្រុស​ក៏​មិន​ស្ទាប​ចំ​ទ្រូង​នាង​ពេក​ដែរ​។ តួឯក​វ័យ​២១​ឆ្នាំ​រូបនេះ​បន្តថា សិល្បៈ​នៃ​ការសម្តែង​នោះ​គ្រាន់តែ​ជា​រឿង​សិល្បៈ​ប៉ុណ្ណោះ បើជា​រឿង​ពិត​ជាក់ស្តែង​មែន ក៏​មិនអាច​ប៉ះពាល់​អី​ដូច​ក្នុង​ឈុត​រឿង​នោះដែរ ទើប​នាង​ហ៊ាន​សម្តែង​។ ទោះជា​យ៉ាងណា នាង​អរគុណ​អ្នក​រិះគន់​នាង​ដែល​យល់ថា យើង​ជានា​រី​ខ្មែរ ប៉ុន្តែ​រូបនាង​ក៏​បុក​ពោះ ហើយ​ពិតជា​ដឹងថា ពិតជា​មានការ​លើកឡើង​បែបនេះ​មែន​។ ទោះបីជា​យ៉ាងណា នោះ​គ្រាន់តែ​ជាការ​សម្តែង ហើយ​ស្របពេល​ជាមួយគ្នានេះ​នាង​ក៏​សំណូមពរ​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​រឿង «​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» ព្រោះថា សាច់រឿង​ពិតជា​ល្អ មាន​កំប្លែង​សើច​ជាច្រើន​ឈុត ពិសេស​ក៏មាន​ភាព​កម្សត់​នៅក្នុង​នោះដែរ អ្នកទស្សនា​អាច​ស្រក់​ទឹកភ្នែក ហើយ​លាន់មាត់​សរសើរ​រឿងនេះ មិន​ខាន​។​

 

​ចាងហ្វាង​ផលិតកម្ម LD Picture លោក​លៀក លីដា បាន​ថ្លែង​ដែរ​ថា រឿងនេះ​មាន​ឈុត​ឆាក​កម្សត់​យំ ហើយក៏​មាន​ឈុត​បែប​សប្បាយ​សើច​កំប្លែង​ច្រើន​ដែរ​។ លោក​បន្តថា​រឿងនេះ​មានបំណង​អប់រំ​ដល់​មហាជន​កុំ​រើសអើង​ជនពិការ​គាត់​ក៏មាន​សិទ្ឋិ​ដូច​មនុស្ស​ទូទៅ​ដែរ​។ ជាពិសេស​លោក​មាន​គម្រោង​យក​រឿង «​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» នេះ​ទៅ​ចាក់​បញ្ចាំង​នៅតាម​អង្គការ ឬ​ស្ថាប័ន​ជនពិការ ដើម្បី​បាន​ទស្សនា​កម្សាន្ត និង​ស្វែងយល់​និង​ជាការ​លើកទឹកចិត្ត​ផងដែរ​។ លោក​ថា រឿងនេះ​ផលិត​ចាយ​ពេល​បួន​ទៅ​ប្រាំ​ខែ​ដោយ​ការលំបាក​គឺ​ដដែលៗ ប៉ុន្តែ​លំបាក​លើក​នេះ គឺ​តួ​មាន​នាយ​ខ្វិន នាយ​ខ្វាក់​សុទ្ធតែ​លះបង់​មិនធម្មតា​នោះទេ​។

 

រឿង​«​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» មិនមែនជា​រឿង​ចម្លង​ពី​រឿង​ខ្មែរ​បុរាណ​ទេ គឺជា​រឿង​ថ្មី​ហើយ​វា​ជា​ទស្សនីយភាព​ប្លែង​ពី​រឿង​មុនៗ​និង​មិន​ចង់​ឲ្យ​អ្នកទស្សនា​លើកឡើងថា មានតែ​រឿង​ខ្មោច​តែមួយ មុខ​នោះ​។ ខ្សែភាពយន្ត​រឿង​”​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​” និ​ព​ន្ឋ​ដោយ​លោក ឌៀប សុវណ្ណារ៉ា​អ្នកចាត់ការ​ទូទៅ​ដោយ លោក លៀក លី​ណា អ្នកគ្រប់គរង​ការផលិត លោក អឿ​ស៊ីណាន​។ តារា​ក្នុង​សាច់រឿង​មាន​លោក​ជា សុវណ្ណ​ន​រា​ជ៍ នាយ គ្រឿន កញ្ញា តូ​តាក​ញ្ញា សាឡា​ត់ ស្រី​ឡាង លោក ងួន សុ​បិ​ន្ត​អ្នកនាង ប៉េងប៉ោង នាយ ក្រាន់ នាយ​ជេន នាយ សាន​ម៉ៅ លោក ស៊ឹម សោភ័ណ​លោក វ៉ាន់ មករា ជាដើម​។ ខ្សែភាពយន្ត​នេះ​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ចាប់ពី​ថ្ងៃទី​១២ ខែឧសភា នេះ​៕

តូ​តា អៀន និង​ភ័យ ពេល​តួឯក​ប្រុស​រាវ​ស្ទាប​ដើមទ្រូង​

តូ​តា អៀន និង​ភ័យ ពេល​តួឯក​ប្រុស​រាវ​ស្ទាប​ដើមទ្រូង​