មនុស្ស​ជា​ច្រើន​ប្រតិកម្ម​​​ជាមួយ​នឹង​បុរស​ចំណាស់​អាយុ 65 ឆ្នាំ​ម្នាក់​រៀប​ការ​ជាមួយ​នឹង​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ

Coby Persin ដែល​ជា​ Channel ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង Youtube ទើប​បង្ហោះ​វីដេអូ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៅ​ក្នុង​បណ្ដាញ​ Youtube ដែល​មាន​ចំណង​ជើង​ថា បុរស​ចំណាស់​អាយុ ៦៥ ឆ្នាំ​រៀបការ​ជាមួយ​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ (65 Year Old Man Marries 12 Year Old Girl)។

នៅ​វីដេអូ​នោះ​គេ​សង្កេត​ឃើញ​បុរស​ចំណាស់​ម្នាក់​ស្លៀកពាក់​សំលៀក​បំពាក់​កូនកំលោះ​និង​កុមារី​ម្នាក់​ស្លៀកពាក់​សំលៀក​បំពាក់​​កូន​ក្រមុំ​ថត​រូប​នៅ​កន្លែង​ប្រជុំជន​កុះករ​មួយ​កន្លែង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​​គ្រប់​គ្នា​ភ្ញាក់​នោះ​គឺ​កូន​ក្រមុំ​​គឺ​ជា​កុមារី​វ័យ​ក្មេង​ម្នាក់​។

គ្រប់​គ្នា​បាន​ចោល​ភ្នែក​សម្លឹង​ទៅ​កាន់​​កូន​កំលោះ​និង​កូន​ក្រមុំ​ខុស​ជំនាន់​គ្នា​​មួយ​គូ​នេះ​ដោយ​ភាព​ភ្ញាក់​ផ្អើល។ បន្តិច​ក្រោយ​មក​ក៏​មាន​មនុស្ស​ស្រី​ម្នាក់​បាន​ដើរ​ទៅ​កាន់​កូន​ក្រមុំ​វ័យ​ក្មេង​នោះ​រួច​សួរ​ថា ” តើ​ម្ដាយ​របស់​អ្នក​នៅ​ឯ​ណា” ហើយ​ក៏​សួរ​សំនួរ​ជា​ច្រើន​ទៀត​ដែល​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​នូវ​ទង្វើ​របស់​បុរស​ចំណាស់​នេះ​។ មិន​ត្រឹម​តែ​នារី​ម្នាក់​នោះ​តែ​ម្នាក់​ទេ នៅ​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ ដោយ​មិន​ពេញ​ចិត្ត​នូវ​​ទង្វើ​ដែល​បុរស​ចំណាស់​រៀប​ការ​ជាមួយ​នឹង​ក្មេង​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ។

ជា​ការ​ពិត កូន​កំលោះ និង​កូន​ក្រមុំ​ ដូច​ជីតា​នឹង​ចៅ​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​សម្ដែង​តែ​ប៉ុណ្ណោះ ហើយ​មូលហេតុ​ដែល​គេ​បង្កើត​វា​ឡើង​គឺ​ដើម្បី​ដាស់​តឿន​មនុស្ស​គ្រប់​គ្នា​ឲ្យ​ស្វែង​យល់​ពី​ការ​រៀបការ​រវាង​មនុស្ស​ចាស់ និង​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ដូចនេះ និង​ដើម្បី​ចូល​រួម​លុប​បំបាត់​សកម្មភាព​បែប​នេះ​នៅ​ក្នុង​សង្គម​ទូទាំង​ពិភព​លោក​ផង​ដែរ៕​

ទស្សនាវីដេអូ ៖

ប្រែសម្រួល ៖ ជលស័យ


  • មនុស្ស​ជា​ច្រើន​ប្រតិកម្ម​​​ជាមួយ​នឹង​បុរស​ចំណាស់​អាយុ 65 ឆ្នាំ​ម្នាក់​រៀប​ការ​ជាមួយ​នឹង​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: