ម៉េង កែវពេជ្ជតា ៖ មួយណា​ជាលា​មក មួយណា​ជា​ផ្កា ចំពោះ​បញ្ហា​តារា ដេ​នី ក្វាន់​

​រាជធានី​ភ្នំពេញ : បើទោះជា​តារា​សម្ដែង​ស៊ិ​ច​ស៊ី​ប្រចាំឆ្នាំ​នាង ដេ​នី ក្វាន់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា នាង​នឹង​កែប្រែ​ទម្លាប់​តុបតែង​ខ្លួន ដើម្បី​ឲ្យ​ស្រប និង​ការព្រមាន​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ក៏ដោយ ក៏​អ្នកនាង ម៉េង កែវពេជ្ជតា នៅតែ​មិន​អស់ចិត្ត និង​បាន​បង្ហោះ​សារ​វាយប្រហារ ក្នុងន័យ​លោតកញ្ឆេង​ជើង​២​ជើង​៣ ដើម្បី​បង្ហាញថា អ្នកនាង​មិនអាច​ទទួលយក​ទង្វើរ​បស់​នាង ដេ​នី ក្វាន់ បានទេ​។​

 

​អ្នកនាង​បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ ដែល​តារា​ភាគច្រើន​គាំទ្រ កាលពី​យប់​ថ្ងៃទី​១១ ឧសភា ដែល​សារ​ទាំងនោះ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖ “​បើ​នាង​ម្នាក់​ហ្នឹង​មិនបាន​តាំងខ្លួន​ជាតា​រា ឬ​មិន​ពាក់ព័ន្ធ​និង​សិ​ល្បះ​ទេ ចង់​នាង​ដើរទៅ​ណា​មក​ណា​ធ្វើ​អ្វី ឬ​ថត​អ្វី​មិន​ស្លៀកពាក់​ខោអាវ​សោះតែ​ម្តង ក៍​គ្មាន​ន​ណា​ទៅ​ឆ្កួត​ខឹង​នឹង​នាង​ដែរ ផ្ទុយទៅវិញ​គឺមាន​តែ​អគុណ​នាង​ទៅវិញ ដែល​នាង​ចិត្តល្អ​អោយ​ភ្នែក​គ្រប់គ្នា រាប់​តាំងពី​ពូៗ​ម៉ូតូឌុប អ្នកលក់​លៀស​ហាល អ្នក​បោស​សំរាម​ផង ក៍​អាច​មើល​របស់​នាង Free Free បាន​នោះ​។ តែ​សំខាន់ នាង​យកឈ្មោះ​ជាតា​រា ឈ្មោះ​អ្នកសិល្បៈ​មក​លាប​ដើម្បី​ទាញ​ការចាប់អារម្មណ៍ និង​ពង្រីក​ទីផ្សារ​របស់​នាង ហើយ​ពេល​មហាជន​ទិទៀន នាង​បែរជា និយាយ​បែប​បន្ទាបបន្ថោក​ថា នាង​មិន​រស់​ដោយសារ​សិល្បៈ​ទៅវិញ ។

 

សំដី​ក្អេងក្អាង ចំអក​ដល់​ក្រសួង​វប្បធម៌ និង​ជេរ​បញ្ជោះ​តបត ដល់​អ្នក​ទិទៀន​ទាំង​ប៉ុន្មាន​របស់​នាង និង​បងប្អូន​របស់​នាង គឺ​វា លើស ពេក​ហើយ មិន​សម​ណា​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​វប្បធម៌ លោក​បិទ​ភ្នែក​បិទ ត្រចៀក​ទៀត​នោះទេ គួរ​ណាស់​តែ​លោក​ចាត់​វិធានការណ៍ ធ្វើការ​ព្រមាន​ចំៗ​ឈ្មោះ​តែម្តងទៅ មិនដឹងថា​នៅ​បិតបាំង លាក់​មុខ​អោយដល់​ណា​ទៀត​ទេ បើ​នាង​ព្រហើន​ដល់​ម្លឹ​ង​ហើយ ។ ល្មម​ហើយ​! ល្មម​អាណិត​ដល់​ពួកយើង​ជា​សិល្បៈ​នារីៗ​ដែល​ខិតខំ​ប្រព្រឹត្តិ​ខ្លួន​ល្អ ខំតស៊ូ​ដោយ​សុច្ចរិត​ទៀងត្រង់​ទោះ​អត់ឃ្លាន​មាន​ហូប ឬ​គ្មាន​សម្ភារៈ​ទំនើប​ប្រើប្រាស់ ក៏​ពួកយើង​មិន​លក់​ឧ​ត្ត​ម​គតិ​ដែរ​ដើម្បី​រក្សា​ការពារ​កិ​ត្ត​យស​ជា​ស្ត្រី​ខ្មែរ និង​សិល្បៈ តែ​បែរជា​ត្រូវ​មក​ស្អុយរលួយ​ឈ្មោះ​ព្រោះតែ​នាងៗ​ប៉ុន្មាន​នាក់​ហ្នឹង​គឺ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ឡើយ​។​

 

​សូមមេត្តា​ក្រសួង​លោក ជួយ​ធ្វើ​ចំណាត់​ការអោយ​ច្បាស់​ផង​ក្នុង​រឿងនេះ ពួកយើងខ្ញុំ​ហត់​ហើយ​ហត់​នឹងធ្វើ​ល្អ ហត់​នឹង​អំណត់ ហត់​នឹង​ទទួល​ពាក្យ​ចោទប្រកាន់ ហត់​នឹង​ពន្យល់​មហាជន​ថា​មួយណា​ជាលា​មក មួយណា​ជា​ផ្កា​៕

ម៉េង កែវពេជ្ជតា ៖ មួយណា​ជាលា​មក មួយណា​ជា​ផ្កា ចំពោះ​បញ្ហា​តារា ដេ​នី ក្វាន់​

ម៉េង កែវពេជ្ជតា ៖ មួយណា​ជាលា​មក មួយណា​ជា​ផ្កា ចំពោះ​បញ្ហា​តារា ដេ​នី ក្វាន់​