អាណិតណាស់!រន្ទះបាញ់ចំផ្ទះបណ្តាលឲ្យ ឆេះផ្ទះខ្ទេច ស្រ្តីវ័យចំណាស់ម្នាក់ឆេះស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ៖ លោកយាយពិការជើងម្នាក់បានស្លាប់ ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម ដោយសាររន្ទះបាញ់ចំផ្ទះរបស់គាត់ បណ្តាលឱ្យឆេះខ្ទេចគ្មានសល់ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឬស្សី ឃុំ ជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោសាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះថា «កាលពីល្ងាចមិញ មានភ្លៀងធ្លាក់មួយមេធំលាយជាមួយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ទៅលើឈ្មោះ មែង ឡុង អាយុ៦៩ឆ្នាំ ភេទស្រី នៅភូមិ ព្រៃឫស្សី ឃុំជាំសង្កែ បណ្តាលឲ្យស្លាប់ និងឆេះផ្ទះអស់១ខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងបាំងស្បូវ»។ 

លោកបន្តថា ពេលកំពុងភ្លៀងធ្លាក់មានផ្លេកបន្ទោលពេលនោះជនរងគ្រោះ នៅក្នុងផ្ទះស្រាប់មានរន្ទះបាញ់ចំផ្ទះរបស់គាត់បណ្តាលឱ្យយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យគាត់ត្រូវភ្លើងឆេះស្លាប់ ក្នុងភ្នក់ភ្លើងយ៉ាងវេទនាជាទីបំផុត។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦  ក្រៅពីនោះក៏មានប្រជាពលរដ្ឋរងបួស៤នាក់ និងខូចខាតផ្ទះចំនួន៨១ខ្នង ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លំាំង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ល្ងាចមិញនេះ ធ្វើត្រូវខូចខាតអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ ផ្ទះតាម៉ុកជាសារមន្ទីរ របើកព្រំដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងរលំបាក់មែកឈើជាច្រើនដើមផងដែរ។

លោកស្នងការខេត្តឧត្តរមានជ័យ ម៉ែន លី បានឲ្យភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៤ខែមេសានេះថា ករណីខ្យល់កន្ត្រាក់ល្ងាចម្សិលមិញនេះ បណ្តាលឲ្យខូចខាត៖ នៅឃុំអន្លង់វែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន៨១ខ្នង ក្នុងនោះមាន រលំផ្ទះ១ខ្នង រលំសាលាប្រជុំភូមិ១ខ្នង រលំរោងតារាងប៉ាល់ទះ១ខ្នង ប៉ើងដំបូលផ្ទះ៧៨ខ្នង ដួលប៉ាយធំ២ ដួលប៉ាយតូច១៥ បាក់បង្គោលអង់តែនតេអូ១ (នៅផ្ទះតាម៉ុក) របួសមនុស្ស២នាក់ប្រុស។

លោកស្នងការបញ្ជាក់ទៀថា ចំណែកនៅសង្កាត់បុស្បូវ ក្រុងសំរោង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងមាន៖ ដួលរលំទាំងស្រុងចំនួន១ខ្នង របើកដំបូលចំនួន២ខ្នង រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងអង្គុយក្នុងផ្ទះ មានឈ្មោះ សឿ ពិសី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិខាងលើ។ រីឯស្រុកចុងកាល់

បណ្តាលឲ្យខូចខាតរលំផ្ទះ១ខ្នង របើកដំបូលផ្ទះ១ខ្នង របើកដំបូលសាលាអនុវិទ្យាល័យពង្រ១បន្ទប់ រលំខ្ចុះសាលាអនុវិទ្យាល័យពង្រ១ខ្នង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណិតណាស់!រន្ទះបាញ់ចំផ្ទះបណ្តាលឲ្យ ឆេះផ្ទះខ្ទេច ស្រ្តីវ័យចំណាស់ម្នាក់ឆេះស្លាប់យ៉ាងអាណោចអាធ័ម

អាណិតណាស់!រន្ទះបាញ់ចំផ្ទះបណ្តាលឲ្យ ឆេះផ្ទះខ្ទេច ស្រ្តីវ័យចំណាស់ម្នាក់ឆេះស្លាប់យ៉ាងអាណោចអាធ័ម

អាណិតណាស់!រន្ទះបាញ់ចំផ្ទះបណ្តាលឲ្យ ឆេះផ្ទះខ្ទេច ស្រ្តីវ័យចំណាស់ម្នាក់ឆេះស្លាប់យ៉ាងអាណោចអាធ័ម
រន្ទះបាញ់សម្លាប់ ក្មេងប្រុសម្នាក់ និងរងបួស៤នាក់​ ខណៈផ្ទះ៨១ខ្នង រងការខូចខាត