​ផ្ទះ​​សំណាក់​ «អូ​យ៉េស» ​បង្ក​ការ​​ផ្អើល​ទាំងព្រឹក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦ នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ក្នុង​សំណាក់​យីហោ «​អូ​យ៉េ​ស​» ទល់មុខ​វត្ត​នាគ​វ័​ន្ត ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​បាន​ចំនួន​១១​នាក់ រួម​ទាំង​ថ្នាំ​ញៀន​៧​កញ្ចប់​តូច ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ឈាន​ដល់​ចុះ​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ​នោះ គឺ​បន្ទាប់​ពី​កម្លាំង ចាប់​បាន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១១ ឧសភា នៅ​ម្តុំ​រោងចក្រ​ឆ្នាំង ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​១៧០​កញ្ចប់ ហើយ​ត្រូវ​ជនសង្ស័យ​សារភាព​ ទើប​ឈាន​ដល់​ការ​ទាំង​សំបុក​តែ​ម្តង ។

គិត​ត្រឹម​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃដដែលនេះ ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់​បាន​សរុប​ចំនួន​១៩​នាក់ហើយ​ ក្នុង​នោះ​ស្រី​៦​នាក់ រួម​ទាំង​សម្ភារ​​ប្រើប្រាស់ និង​ដាវ​សា​ម៉ូ​រ៉ៃ​ផង​ដែរ ។ គួរ​បញ្ជាក់​ថា ក្នុង​ការ​បង្ក្រាប​នោះ ក៏​មានការ​ចូលរួម​ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូន​ពេញ រួម​​ទាំង​អាជ្ញាធរ​មូល​ផង​ដែរ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកពីព័ត៌មានមួយផ្សេងទៀត  នៅសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពី នារីវ័យ១៩ឆ្នាំម្នាក់ ប្តឹងថា បានធ្វើសកម្មភាព ចាប់រំលោភ លើផ្ទះសំណាក់ពានមាស កាលពីថ្ងៃទី២៣ មេសា ដោយកហុកឲ្យធ្វើដំណើរពីខេត្តសៀមរាប ដើម្បីមកយកលិខិតឆ្លងដែន នៅប៉ោយប៉ែត។

លោក ជា ដា មេបញ្ជាការ អាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ធ្វើឡើង យោងតាមពាក្យបណ្ដឹង របស់នារី ជនរងគ្រោះឈ្មោះ ឈ.ស អាយុ១៩ឆ្នាំ រស់នៅ ស្រុកស្វាយលើ ខេត្តសៀមរាប បានប្ដឹងចោទប្រកាន់លើឈ្មោះ ឈិន ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ដែលមានទីលំនៅមិនពិតប្រាកដ ថាបានរំលោភសេពសន្ថវ: លើរូបនាងកាលពីម៉ោង ២៖០០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ពានមាស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានចាប់បង្ខំ រំលោភសេពសន្ថវ: លើនារីរង្រ្គោះ បានសម្រេចមួយដងពិតប្រាកដមែន ក្នុងខណៈដែលខ្លួន បានទូរស័ព្ទហៅ ជនរង្រ្គោះពីខេត្តសៀមរាប មកប៉ោយប៉ែត ដើម្បីមកយកលិខិតឆ្លងដែន។ លោកបញ្ជាក់ថា ក្រោយសួរនាំនៅរសៀលថ្ងៃទី២៤ ខែមេសានេះ ជនសង្ស័យ ត្រូវបានអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត