Benteke សង្គ្រោះពិន្ទុសម្រាប់ Liverpool ពេលប៉ះ Chelsea

ខ្សែប្រយុទ្ធ Christian Benteke បានតែតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ខណៈដែលក្រុម Liverpool បានរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតដើម្បីដណ្តើមបានមួយពិន្ទុនៅពេលប្រកួតជាមួយនឹងក្រុម Chelsea ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃពុធ ក្រោយពីខ្សែបម្រើ Eden Hazard បានរកគ្រាប់បាល់បើឆាកសម្រាប់ក្រុមភ្ញៀវ។
benteke
ខ្សែប្រយុទ្ធបម្រុង Benteke បានគ្រប់គ្រង ដើម្បីរកគ្រាប់បាល់បញ្ចូលទី ក្រោយពីអ្នកចាំទី Asmir Begovic របស់ Chelsea បានបាត់ជំហរដោយសារតែការបញ្ជូនបាល់ឆ្លង ប៉ុន្តែ ភាពស្វិតស្វាញនៃការប្រកួតនេះ ត្រូវបានបង្កើតឡើងដោយគ្រាប់បាល់បើកឆាកក្នុងតង់ទីមួយរបស់ Hazard។ ខ្សែបម្រើដ៏ឆន្នើមអន្តរជាតិបែលហ្ស៊ិកដ៏ឆ្នើមរូបនេះ ដែលបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញពីទម្រង់លេងឲ្យល្អដូចកាលពីរដូវកាលមុននោះ បានបណ្តើរបាល់ផុតខ្សែការពារជាច្រើនរបស់ក្រុមម្ចាស់ផ្ទះ និងបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អផុតដៃអ្នកចាំទី Simon Mignolet ក្រោយពីរយៈពេល៣២នាទី។

ក្រុម Liverpool ដែលបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ និងនាំមុខរហូតដល់ទៅ១០ពិន្ទុពីលើក្រុម Chelsea នោះ បានប្រើប្រាស់ក្រុមស្ថិតក្នុងជម្រើសទាំង១១នាក់ដំបូងរសប់ពួកគេ បើទោះបីត្រូវផ្តោតអារម្មណ៍ទៅលើការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយក៏ដោយ ប៉ុន្តែ ពួកគេបានជួបការលំបាកក្នុងការបង្ហាញពីទម្រង់លេងឲ្យល្អនៅកីឡដ្ឋាន Anfield៕

ប្រភពព័ត៌មាន៖ Reuters