កាមេរ៉ា​ Drone ​មួយ​ត្រូវម៉ា​​លំពែង​បុរស​រុស្សី​​​ បង្ក​​ភាព​ភ្ញាក់​ផ្អើល

វីដេអូ​ថ្មី​មួយ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សារព័ត៌មាន​ ដោយ​បង្ហាញ​ពី​បុរស​សញ្ជាតិ​រុស្សី​​ម្នាក់​​ បាន​ទាញ​យក​លំពែង​មក​​គប់​ចំ​ Drone ដែល​កំពុង​ផ្ដិត​យក​រូបភាព​ពី​លើ​អាកាស។

 

 

តាម​វិបសាយ​ PetaPixel ឲ្យ​ដឹង​ថា​ Drone មួយ​គ្រឿង​នោះ​ជា​​ទ្រព្យ​សម្បត្តិ​របស់​លោក​ Gennady Tolcheyev ដែល​​ជា​អ្នក​​បញ្ជា​វា​ ដើម្បី​ថត​រូបភាព​ពី​លើ​អាកាស​នៃ​ពិធី​បុរាណ​មួយ​ក្នុង​​ប្រទេស​រុស្សី អម​ដោយ​​​មនុស្ស​ម្នា​នាំ​គ្នា​ស្លៀក​ពាក់​ដូច​មនុស្ស​សម័យ​ដើម។ មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​គប់​ Drone នេះ​នៅ​ឡើយ​ទេ៕

 

ចុច​អាន៖ ​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel​​​​​​​​​