គ្រោះធម្មជាតិ​ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​ ធ្វើ​ឱ្យ​ស្លាប់​២​នាក់ ​របួសធ្ងន់​២​នាក់​

គ្រោះធម្មជាតិ​ដោយ​រន្ទះបាញ់​រលំ​ផ្ទះ​ ធ្វើ​ឱ្យ​ស្លាប់​២​នាក់ ​របួសធ្ងន់​២​នាក់​

ស្ទឹងត្រែង ៖ គ្រោះធម្មជាតិ​មួយ​បាន​កើត​ឡើង ទៅលើ​ភូមិ​មួយ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បង្ក​ឱ្យ​មាន​ខ្យល់​កន្ត្រាក់ ភ្លៀង​ផ្គរ​រន្ទះបាញ់​ បណ្ដាល​មនុស្ស​២​នាក់​បាន​ស្លាប់​ និង​២​នាក់​របួសធ្ងន់​ដោយ​រន្ទះបាញ់​ និង​រលំ​ផ្ទះ​សង្កត់ កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃទី​១១​ ខែឧសភា ​ឆ្នាំ​២០១៦​ចំណុច​ផ្សេងគ្នា ក្នុង​ភូមិ​តែមួយ ​ស្ថិត​ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត ខេត្ត​ស្ទឹងត្រែង។

រង​ប៉ុស្តិ៍​សំអាង​លោក​សាយ កង​បានឱ្យដឹងថា ​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​និង​រលំ​ផ្ទះ​មាន​១​ឈ្មោះ​ហ៊ីង ក្រឹម ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​ស្លាប់​) ២​ឈ្មោះថា សុខឿន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​(​ស្លាប់​)៣​ឈ្មោះ​សុំ​ហៀ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​របួសធ្ងន់​)​អ្នក​ស្លាប់​២​នាក់​ និង​របួសធ្ងន់​ម្នាក់ ដោយសារ​រន្ទះបាញ់​មាន​ទីលំនៅ​ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ចំណែក​ម្នាក់​រង​របួស​ធ្ងន់​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​សង្កត់ មានឈ្មោះ​យីន ភ​ន្ត័​ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ស្រុកកំណើត​ព្រៃ​ព្រំ ឃុំ​បាទី ស្រុក​សន្ធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

លោក​នាយ​រង​ប៉ុស្តិ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​កើត​ហេតុ​ខាងលើ មាន​គ្រោះធម្មជាតិ​មួយ​បាន​កើតឡើង ដោយ​ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ រន្ទះបាញ់​កើតឡើង​ចំនួន​៣​ករណី រលំ​ផ្ទះ​មួយ​ករណី ក្នុង​ភូមិ​តែមួយ​កន្លែង​ផ្សេងគ្នា បាន​បង្ក​ឱ្យមាន​មនុស្ស​២​នាក់​បាន​ស្លាប់​ និង​២​នាក់​របួសធ្ងន់។

លោក​នាយ​រង​ប៉ុស្តិ៍​បាន​បន្ត​ថា នៅ​យប់​កើត​ហេតុ​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ម្នាក់​នៅ​លើផ្ទះ​ពេល​ដែល​មាន​ផ្គរ​ភ្លៀង​ក៏​មាន​រន្ទះបាញ់​ចំ​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​ពេល​កំពុង​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​បាន​ពាក់​កណ្ដាល​ផ្លូវ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​ដែរ​។​ចំណែក​២​នាក់​របួសធ្ងន់ ម្នាក់​របួស​ដោយ​រន្ទះបាញ់ និង​ម្នាក់ទៀត​គ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​សង្កត់​លើ។

លោក​ថា ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ពិនិត្យ និង​បាន​បញ្ជូន​ជន​រងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ចំណែក​សព​ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕