ឆក់​កាបូប​មិនបាន​សម្រេច​ជួល​ម៉ូតូ ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង ប៉ោង​មុខ​

ឆក់​កាបូប​មិនបាន​សម្រេច​ជួល​ម៉ូតូ ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង ប៉ោង​មុខ​



ភ្នំពេញ ​៖​ កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជន​សង្ស័​យ​ម្នាក់ ក្នុង​ខណៈ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ​មិនបាន​ស​ម្រេច ហើយ​នៅពេល​ជិះ​ម៉ូតូ​គេចខ្លួន​បណ្ដាលឲ្យ​ជួល​ម៉ូតូ ទើប​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើ​ង ប៉ោង​មុខតែ​ម្តង​។​ ហេតុការណ៍​កើត​ឡើង​​កាលពី​វេលា​ម៉ោង​ប្រហែល​១៩​និង​៤០​នាទី នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យ​អង្គរធំ ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​២៥៧ ក្រុម​ទី​១១ ក្រុម​ទី​៤២ សង្កាត់​ទឹកល្អក់​ទី​១ ខ​ណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

ជនសង្ស័យ​ ឈ្មោះ ស៊ឹម សំណាង ហៅ​ណា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​ពុំ​ពិត​ប្រា កដ ស្នាក់នៅ​ផ្ទះ​ជួល​ពុំ​ចាំ​លេខ ផ្លូវ​លេខ​២៤៧ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ ចំណែក​ជនរងគ្រោះ​ ឈ្មោះ សៀក ដុល្លា ភេទ​ស្រី អាយុ​២៧​ឆ្នាំ។​

ក្នុង​ការ​ឃាត់ខ្លួន​នេះ​ ប៉ូលិស​ដកហូត​បាន​កាបូប​ស្ពាយ​ពណ៌​ក្រហម ០១ ដែល​មានកូន​កាបូប​ពណ៌​ស ០១ ,​ប្រាក់​ដុល្លារ​៣៨$ , ប្រាក់​រៀល ១៧.០០០៛ ,​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Samsung ពណ៌​ស មាន​ស៊ីម​លេខ ០៧៧ ៧៣៧ ៤៩៦ (​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ ) និង​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-9636 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8382308 ជា​ម៉ូតូ​រប​ស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​ ចំណែក​សំភារៈ​បាត់បង់ មាន​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក Samsung Note 3 ពណ៌​ស មាន​ស៊ីម​លេខ ០១៦ ៧៣៧ ២៩៧។​

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​​ពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CR- 7976 ដោយ​ធ្វើដំណើរ​ទន្ទឹមគ្នា ជាមួយ​មិត្តភ័ក្ដិ​ឈ្មោះ ហេង សុភ័ក្ត្រ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ដោយ​ធ្វើដំណើរ​លើ​ដងផ្លូវ​លេខ​១២៨ ពី​កើត មក​លិច ពេល​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​០២​នាក់ ជិះ​ម៉ូតូ​តាម​ពីក្រោយ​ទន្ទឹម​អែប​ខាងឆ្វេង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ​ដែល​ជន​រងគ្រោះ​កំពុង​ស្ពាយ​បានសម្រេច បណ្ដាលឲ្យ​ជន​រង​គ្រោះ ដួល​ម៉ូតូ​រង​របួស​ថ្ពាល់ និង​ស្មា​ខាងឆ្វេង ពេលនោះ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ព្យាយាម​គេចខ្លួន ដោយ​អ្នកដំណើរ ដេញ​តាម​ពីក្រោយ​ស្រែក​ចោរៗ រហូតមកដល់​ចំណុច ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​លេខ​១៥០ សង្កាត់​ទឹកល្អក់​ទី​២ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដួល ក៏​ត្រូវ​កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​អន្តរាគមន៍​ឃាត់​ខ្លួន​បាន​០១​ជាក់ស្តែង។​ ចំណែក​ ជនសង្ស័យ​ម្នាក់​ទៀត រត់​គេច​ខ្លួន​បាត់។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

ឆក់​កាបូប​មិនបាន​សម្រេច​ជួល​ម៉ូតូ ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង ប៉ោង​មុខ​

ឆក់​កាបូប​មិនបាន​សម្រេច​ជួល​ម៉ូតូ ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង ប៉ោង​មុខ​