ក្រសួងមហាផ្ទៃ​វៀតណាម​នឹង​ផ្តល់​ជំនួយ​សំភារៈ ​និង​បច្ចេកទេស​ ដល់​​ក្រសួងមហាផ្ទៃ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​

ក្រសួងមហាផ្ទៃ​វៀតណាម​នឹង​ផ្តល់​ជំនួយ​សំភារៈ ​និង​បច្ចេកទេស​ ដល់​​ក្រសួងមហាផ្ទៃ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​សន្យា​ថា​ នឹង​ផ្តល់​នូវ​ជំនួយ​ជា​សំភារៈ​បច្ចេកទេស​មួយចំនួន​ ដល់​ក្រសួងមហាផ្ទៃ ​សម្រាប់​បម្រើ​ការងារ​របស់​ក្រសួង​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ថែរក្សា​ សន្តិសុខ ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​។​

ការសន្យា​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​បំពេញបន្ថែម​ស្តីអំពី​ការងារ​កិច្ច​សហ​ប្រតិបត្តិការ​ខាង​ផ្នែក​សន្តិសុខ​កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ រវាង លោក ​តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

លោក ​ប៉ោ ភ័ក្ត្រ អគ្គលេខាធិការ​ និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​ តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយ​ម​វៀតណាម ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១១ ​និង​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

លោក​បាន​បន្ត​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកឧត្តម ​តូ ឡឹម ​ក៏បាន​ជួបពិភាក្សា​ផ្លាស់ប្ដូរ​មតិ​យោបល់​ និង​ទស្សន​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ដោយ​ផ្ដោត​សំខាន់​ទៅលើ​កិច្ច​សហ​ប្រតិប​ត្តិការ​រវាង​ក្រសួង​ទាំងពីរ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ​និង​ការ​រួម​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជារួម​បម្រើ​ឲ្យ​ផលប្រយោជន៍​នៅ​ប្រទេស​ទាំងពីរ​កម្ពុជា​​-វៀត​ណាម​។​

លោក​ ប៉ោ ភ័ក្ត្រ​ បាន​បន្ថែម​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ ក៏​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​បំពេញបន្ថែម​ស្តីអំពី​ការងារ​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សន្តិសុខ​ ដោយ​ក្នុង​នោះ​គឺ​ការ​សហការ​គ្នា​នៅក្នុង​ការផ្លាស់ប្ដូរ​ព័ត៌មាន បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ និង​ជំនាញ​ពាក់ព័ន្ធ​ទៅ​នឹ​ង​ការងារ​សន្តិសុខ​នេះ​។ ដោយឡែក​នៅក្នុង​ការ​ចុះ​ហត្ថលេខា​នេះ​ក្រសួង​នគរបាល​វៀតណាម​បាន​សន្យា​នឹង​ផ្តល់​នូវ​ជំនួយ​ជា​សំភារៈ និង​បច្ចេកទេស​មួយចំនួន​ដល់​ក្រសួងមហាផ្ទៃ​សម្រាប់​បម្រើ​ឲ្យ​ការងារ​របស់​នគរបាល​កម្ពុជា​។​

គួរ​រំលឹក​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃនេះ ​គណៈប្រតិភូ​នៃ​ក្រសួង​នគរបាល​វៀតណាម​ដែល​ដឹកនាំ​ដោយ​ លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ចំពោះ​ សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១២។ បន្ទាប់មក​គណប្រតិភូ​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករា​ជ្យ​ និង​វិមាន​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-​វៀតណាម​។​ លុះ​ពេល​រសៀល​ម៉ោង​ជិត​៦​គណៈប្រតិភូ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​មាតុប្រទេស​វិញ​៕​