ប្រកាស​បិទ​ផ្សាយ​តំបន់​វិនិច្ឆ័យ​ មុន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ពលរដ្ឋ​៤​ភូមិ ​ក្នុង​ក្រុង​សិរី​សោភ័ណ

ប្រកាស​បិទ​ផ្សាយ​តំបន់​វិនិច្ឆ័យ​ មុន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ពលរដ្ឋ​៤​ភូមិ ​ក្នុង​ក្រុង​សិរី​សោភ័ណ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​៤​ភូមិ​ ក្នុង​សង្កាត់​ទឹកថ្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ និង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ​ក្រោយ​រយៈពេល​៣០​ថ្ងៃ​ នៃ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​ ដែល​ត្រូវ​បិទ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិវេណ​វត្តភ្នំ​បាក់​ក្នុង​សង្កាត់​ទឹកថ្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ។

ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នេះ​ ក្រោម​ការចូលរួម​ពី​សំណាក់​ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត និង​អស់លោក​ជា​ប្រធាន​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត​ ពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី។

លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​និង​នគរូបនីយកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​ឡើង​ថា​ ជា​បន្តបន្ទាប់ ​មន្ទីរ​ជំនាញ​សុរិយោដី​ខេត្ត​បាន​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ គិត​មកដល់ពេលនេះ ​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​លើ​បី​ស្រុក​/ក្រុង ​បាន​ចំនួន​៤២៧៦៨​ប័ណ្ណ​។​

ដោយឡែក ​សម្រាប់​ឧកាស​នេះ ​សង្កាត់​ទឹកថ្លា​រួមមាន​៤​ភូមិ​ គឺ​ភូមិ​ទឹកថ្លា ភូមិ​ភ្នំ​គាប់​ ភូមិ​ភ្នំ​បាណ​យ​ ភូមិ​ទំនប់​ជ្រៃ​ រហូតដល់​បិទ​ប្រកាស​នេះ​ ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ធ្វើ​ការ​វាស់វែង​រួច និង​ចុះបញ្ជី​កន្លងមក​មាន​ចំនួន​៤៦៤០​ក្បាលដី។

លោក​បាន​បន្ត​ទៀត​ថា ​ការ​បិទ​ផ្សាយ​នេះ​មាន​រយៈពេល​៣០​ថ្ងៃ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់​សម្រាក ​គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិវេណ​វត្ត​ស្រង់​ប្រាសាទ​ភូមិ​ភ្នំ​តូច​ត្បូង។​ ផុត​កំណត់​ខាងលើ ​គណៈកម្មការ​រដ្ឋបាល​សន្មត​ថា ​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នេះ​មាន​ភាព​ត្រឹមត្រូវ មិន​អាច​ជំទាស់​ ឬ​តវ៉ា​ពេល​ក្រោយ​បាន​ឡើយ។ តែ​ដើម្បី​ជៀសវាង​កំហុស​ខុសឆ្គង សូម​អ្នក​កាន់កាប់​ដី ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ក្បាលដី ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ ឬ​ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ​ទំ​ទាស់​លើ​ទិន្នន័យ​ទាំងនោះ។

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា ដែល​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើការ​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ​បាន​៤​លើក​មក​ហើយ តែ​ក្នុង​នោះ​ដូចជា​ការ​ចុះ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​ចាស់ ​សកម្មភាព​ថ្មី ដែល​មាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ សម្ដេច​តេ​ជោ បាន​ចុះ​គ្រប់​ច្រកល្ហក វាស់វែង​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ។

ជា​មួយ​គ្នា​នេះ ​សម្រាប់​ការចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ ​ក៏បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​បងប្អូន។

ក្រោយពី​បិទ​ប្រកាស​នេះ​រួច បងប្អូន​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​សម្គាល់​ថា ​ជា​របស់​ខ្លួន មិន​អាច​អ្នកណា​មក​រំលោភបំពាន​បាន​ទេ​។ ម្យ៉ាងទៀត​ ប័ណ្ណ​នេះ​ក៏បាន​កាត់បន្ថយ​នូវ​ជម្លោះ​ដីធ្លី​ដែល​តែង​កើតមាន​ក្នុង​សង្គម​ខ្មែរ រួច​ក៏បាន​ជួយ​ដល់​បងប្អូន​មួយ​ផ្នែក​ធំ ដើម្បី​បាន​ថវិកា​រកស៊ី​តាមរយៈ​ការ​ដាក់​បញ្ចាំ និង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ទៅតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ​ដូច្នេះ ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ និង​ក្រោយពេល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​ ត្រូវ​រក្សាទុក​ឲ្យ​បាន​គង់វង្ស។​

និយាយ​រួម ​អ្វី​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ សុទ្ធតែ​កើត​ចេញ​ពី​នយោបាយ ​ឈ្នះ ​ឈ្នះ​ របស់​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕ប្រកាស​បិទ​ផ្សាយ​តំបន់​វិនិច្ឆ័យ​ មុន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ពលរដ្ឋ​៤​ភូមិ ​ក្នុង​ក្រុង​សិរី​សោភ័ណ