ម្សិលមិញ ស្លាប់៦នាក់ របួសធ្ងន់-ស្រាល​១៥

រាជធានី​ភ្នំពេញ ៖ ​​កាលពី​ថ្ងៃ​ទី​១១ ​ឧសភា ​២០១៦ មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក ក្នុង​នោះ​​យប់​២​លើក ​មនុស្ស​ស្លាប់​៦​នាក់ រង​របួសធ្ងន់​១២​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) ។ 

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​ទាំង​៨​លើក​នេះ បណ្តាល​ឱ្យ​​ខូច​ខាត​យានយន្ត​សរុប​ចំនួន​១៤​គ្រឿង រួម​មានម៉ូតូ​ចំនួន៧​គ្រឿង​, រថ​យន្ត​ធុន​តូច៥​គ្រឿង , រថយន្ត​ធុន​ធំ១​គ្រឿង , យាន​ផ្សេង​ៗ១​គ្រឿង ។

ចំពោះ​មូលហេតុ​ ដែល​បណ្តាល​​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន៤​លើក (​ស្លាប់៣​នាក់​), មិន​ប្រកាន់​ស្តាំ​៣​លើក (​ស្លាប់៣​នាក់​),​ ​មិន​គោរព​សិទ្ធិ១​លើក ក្នុង​នោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់៧​នាក់ យប់៤​នាក់ ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិចំនួន៦​លើក , ផ្លូវ​ខេត្ត​ក្រុង២​លើក   ។

យានយន្ត​បង្កហេតុ រួម​មានម៉ូតូ៣​លើក , រថយន្ត​ធុន​តូច៣​គ្រឿង , រថយន្ត​ធុន​ធំ២​គ្រឿង ។ ខេត្តរាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួម​មានសៀមរាប១​លើក ស្លាប់៣​នាក់ (​ស្រី​១​នាក់​) របួស​៥​នាក់ (​ស្រី​២​នាក់), ព្រះ​សីហ​នុ១​លើក ស្លាប់២​នាក់ , និង​ខេត្តបាត់ដំបង១​លើក ស្លាប់ ១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៥,៤៦៩ គ្រឿង , អប់រំ២,២២១គ្រឿង , ពិន័យ៣,២៤៨គ្រឿង ៕