បើកយុទ្ធនាការវាយកម្ទេចចោល​

រាជ​ធានី​ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក​ប៉ាង លីដា អភិបាលរង​ខណ្ឌ បាន​ធ្វើការចុះ​​វាយកម្ទេច​ទូហ្គេម​ចំនួន​២២ទូ ក្នុងនោះ​មាន​ទូហ្គេមបាញ់ត្រី​១២ទូ និង​ទូហ្គេម​បៀរ​១០ទូ កាលពីវេលាព្រឹកថ្ងៃទី​១២ ឧសភា ២០១៦​ ស្ថិតនៅ​​សាលា​ខណ្ឌ​ទួល​គោក ដែល​កម្លាំង​បាន​បង្ក្រាប​​ជាបន្តបន្ទាប់ ក្នុង​​រយៈ​ពេល​២ខែមកនេះ​ ។

ទន្ទឹម​នោះផង​ដែរ លោកប៉ាង លីដា ក៏បា​ន​សុំអំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ឱ្យ​​ចូលរួម​សហការជាមួយអាជ្ញាធរ ដើម្បី​បញ្ឈប់​​ការ​បើក​ល្បែង​ស៊ីសង​ ដែលធ្វើ​ឱ្យប៉ះពាល់​ដល់​សង្គម​​យ៉ាង​ធ្ងន់ធ្ងរ​នោះ ។