ព្រឹក​មិ​ញ សិស្ស​វ័យក្មេង​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា

ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលា​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា​របស់​បុរស​ល្មោភកាម​ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ទៅ​សាលា​ក៏​ត្រូវ​ជន​ល្មោភកាម​ជិះ​ម៉ូតូ​ពីក្រោយ​វាយ​នាង​ដួល​ហើយ​ចាប់​ហែក​ខោអាវ​ប៉ុនប៉ង​រំលោភ តែ​ត្រូវ​នាង​ស្រែក​ឆោឡោ​ឮ​ដល់​អ្នកស្រុក​ចេញ​មក​ជួយ​ព្រោងព្រៀត ។ ហេតុការណ៍​ដ៏​គម្រក់​នេះ​តែ​មិន​បាន​សម្រេច​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ទៅ​សាលារៀន ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​ល្មោភកាម​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ពេល​នាង​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ ពី​ត្បូង​ទៅ​ជើង​ ក្នុង​គោលបំណង​ទៅ​សាលា ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ​មក​វាយ​នាង​២-៣​ដៃ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ភ្លាម​ៗ​នោះ​ជន​ល្មោភកាម​នោះ​បាន​ចុះ​ពី​ម៉ូតូ​របស់​គេ​ចាប់​ហែក​ខោអាវ​នាង​ប៉ុនប៉ង​រំលោភ តែ​ត្រូវ​នាង​ស្រែក​ឲ្យ​គេឯង​ជួយ​ទាន់ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​រត់ឡើង​ម៉ូតូ​ជិះ​គេច​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល ៕