កំហុស​ទាំង​៣​នេះ​ ​​​​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ជាប់​គាំង​​ធ្វើ​អ្វី​លែង​កើត

មនុស្សមួយចំនួនតែងគិតថារៀងរាល់ថ្ងៃនេះ ពួកគេខិតខំណាស់ទៅហើយក្នុងការរៀនសូត្រក៏ដូចជាធ្វើការ។ ប៉ុន្តែលទ្ធផលដែលទទួលបានហាក់ដូចជាមិនសាកសមគ្នានឹងអ្វីដែលពួកគេខំប្រឹងនោះទេ។ តើកំហុសអ្វីខ្លះដែលបង្កឲ្យពួកគេជាប់គាំងហើយមិនអាចដើរទៅមុខរួច?

១) គ្មានទំនុកចិត្តលើខ្លួនឯង៖ មនុស្សទាំងនោះតែងគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការគិតថាខ្លួនឯងអាចធ្វើបាន។ វានឹងធ្វើឲ្យអ្នកបាត់បង់ឱកាសល្អៗជាច្រើន ដោយសារតែគិតថាខ្លួនឯងគឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយក្នុងការធ្វើវា ហើយគិតថាការស្វែងរកអ្នកដទៃមកធ្វើវិញទើបជាការប្រសើរ។ វិធីល្អក្នុងការកែប្រែកំហុសនេះ គឺអ្នកគួរតែចាប់ផ្ដើមគិតសារជាថ្មីថាអ្នកល្អគ្រប់គ្រាន់ហើយក្នុងការធ្វើអ្វីមួយ។

២) កង្វះការរៀបចំទុកដាក់៖ ជាការពិតណាស់នៅពេលអ្នកមិនបានរៀបចំទុកដាក់ឯកសារ ឬក៏អ្វីៗផ្សេងៗឲ្យបានស្រួលបួលនោះទេ អ្នកនឹងមានអារម្មណ៍ថាកិច្ចការងារនោះគឺមិនរលូន។ វិធីល្អក្នុងការកែប្រែកំហុសនេះ គឺអ្នកគួរតែចាប់ផ្ដើមរៀបចំទុកដាក់កិច្ច ការងាររបស់អ្នកឲ្យបានល្អ ហើយបើសិនជាអាចអ្នកក៏អាចជួលអ្នកជំនាញរៀបចំនិងចាត់ចែងកិច្ចការងារបន្ថែមទៀតក៏បាន។

៣) ខ្លាចភាពបរាជ័យ៖ មនុស្សបែបនេះគឺតែងតែគេងភ័យព្រួយថានឹងជួបរឿងបរាជ័យ ទាំងដែលខ្លួនមិនទាន់បានធ្វើផងនោះ។ ប៉ុន្តែ អ្នកត្រូវគិតថា អ្វីទាំងអស់គឺមិនអាចត្រឹមត្រូវរហូតនោះទេ អ្វីដែលសំខាន់គឺសកម្មភាពដែលអ្នករំពឹងថានឹងចង់ធ្វើ។ ចូរអ្នកកុំខ្វល់ពីភាពបរាជ័យ អ្វីដែលសំខាន់បំផុតគឺការតាំងចិត្តដែលអ្នកមាន។ វិធីល្អក្នុងការកែប្រែកំហុសនេះគឺអ្នកមិនត្រូវឲ្យភាពបរាជ័យបញ្ឈប់អ្នកបានទេ។ ទោះបីអ្នកធ្លាប់បរាជ័យ តែមិនមែនបានន័យថាអ្នកជាមនុស្សដែលបរាជ័យមួយជីវិតឯណា៕

ប្រភព៖ bizkhmer

 

អ្នកនឹងចូលចិត្ត

  • កំហុស​ទាំង​៣​នេះ​ ​​​​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ជាប់​គាំង​​ធ្វើ​អ្វី​លែង​កើត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: