​បុរស​ម្នាក់ វាយ​ប្រពន្ធ​ជាំមុខ​ភ្នែក ប៉េអឹម​ចាប់ខ្លួន​

បន្ទាយមានជ័យ:
ស្ត្រី​ម្នាក់​ខឹង​ប្តីប្រើ​អំពើ​ហិ​ង្ស​លើ​រូប​ខ្លួន ឲ្យ​មាន​របួសស្នាម​លើ​ផ្ទៃមុខ បាន​ប្តឹង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ឲ្យ​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែក ខេត្តបន្ទាយមានជ័យ​។​
          
​លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សិន ហេង ត្រូវជា​ប្ដី​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១ រសៀល យកមក​កាន់​បញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ក្រុង ដើម្បី​ធ្វើការ​សាកសួរ ហើយ​ធ្វើ​កំណត់ហេតុ បញ្ជូនមក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​។      

​លោក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​លើ​ការងារ​យុត្តិធម៌ បានអោយដឹងថា  ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​ប្រើ​អំពើហិង្សា លើ​ប្រពន្ធ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​ប្រើ​កណ្ដាប់ដៃ​ដាល់​ទេ គឺ​យកដៃ​ច្រាន​ទៅលើ ផ្ទៃមុខ​របស់​ប្រពន្ធ ពេញទំហឹង ផ្ទប់​ទៅនឹង​ជញ្ជាំង បណ្ដាលអោយ​រងរបួស តែប៉ុណ្ណោះ​។​

​លោក​ម៉ែន ភិរម្យ បាន​បន្តថា ចម្លើយសារភាព និង​យោងតាម​របួស​របស់​ជ​នរ​ង្គ្រោះ​នោះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដាក់ទោស​តាមច្បាប់​៕​V/S

​បុរស​ម្នាក់ វាយ​ប្រពន្ធ​ជាំមុខ​ភ្នែក ប៉េអឹម​ចាប់ខ្លួន​

​បុរស​ម្នាក់ វាយ​ប្រពន្ធ​ជាំមុខ​ភ្នែក ប៉េអឹម​ចាប់ខ្លួន​