លោក សុខ ផេង ប្រាប់​អោយ​ក្រុមគ្រូពេទ្យ បំរើសេវា​ព្យាបាល ដល់​អ្នកជំងឺ អោយ​កាន់តែ​ល្អ​ថែមទៀត​

តាកែវ:
នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក ស្រុក​គីរីវង់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ លោក សុខ ផេង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់ ក្រុមគ្រូពេទ្យ ឲ្យ​ខិតខំ​ព្យាបាល​អ្នកជំងឺ អោយបាន​ល្អ ជៀសវាង​ការប្រើ​សំដី មិន​សមរម្យ​ដាក់​អ្នកជំងឺ ដែលនាំអោយ​មានការ​រិះគន់ ពី​ប្រជាពលរដ្ឋ​។​

​លោក សុខ ផេង បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​។ ប្រជាពលរដ្ឋ កាន់​តែមាន​ជំនឿ​ជឿជាក់ លើ​ក្រុមគ្រូពេទ្យ​ខ្មែរ​យើង ក៏ប៉ុន្តែ​យើង​នៅមាន បញ្ហា​តិចតួច នៅក្នុង​វិស័យ​សុខាភិបាល​យើង គឺ​បញ្ហា​សំដី​របស់​ក្រុមគ្រូពេទ្យ មួយចំនួន​តូច ដែល​ប្រើប្រាស់​សំដី មិន​សមរម្យ ដាក់​អ្នកជំងឺ និង​គ្រូពេទ្យ​មួយចំនួន​តូច​ទៀត បាន​គិតតែ​ផលប្រយោជន៍ ធំ​ជាង​ជីវិត​អ្នកជំងឺ​។ បញ្ហា​នេះ ក្រុម​ពេទ្យ​ខ្មែរ​យើង ត្រូវតែ​ចូលរួម​កែប្រែ ដើម្បី​ធ្វើយ៉ាងណា អោយ​បញ្ហា​ក្រមសីលធម៌ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង ជាពិសេស​កុំ​គិត​បញ្ហា លុយកាក់ ធំ​ជាង​ជិវិត​អ្នកជំងឺ អោយសោះ​។ គ្រូពេទ្យ​ត្រូវតែ​ក្លាយជា អ្នកផ្ដល់​សេវា​ល្អ​ដល់​អ្នកជំងឺ​។​
 
​នៅក្នុង​ឱកាស​នោះ ក្រៅពី​ប្រាប់​ក្រុមគ្រូពេទ្យ អោយ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ អោយបាន​ខ្ជាប់ខ្ជួន និង​ខិតខំ​ព្យាបាល​អ្នកជំងឺ អោយបាន​ល្អ​នោះ លោក សុខ ផេង ក៏បាន​លើកទឹកចិត្ត អោយ​ក្រុមគ្រូពេទ្យ​ខ្មែរ​យើង ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ យក​ជំនាញ​ឯកទេស បន្ថែមទៀត ខណៈពេលដែល​ឧបករណ៍ វិនិច្ឆ័យ​រក​មេរោគ កាន់តែ​ទំនើបៗ​។ ​គ្រូពេទ្យ​ដែល​ទទួលបាន ជោគជ័យ​លើ​អាជីព​របស់ខ្លួន ទាល់តែ​គ្រូពេទ្យ​នោះ មាន​ឯកទេស​ច្បាស់លាស់ និង​ជួយ​ព្យាបាល អ្នកជំងឺ​បានជា​សះស្បើយ​៕V/S