ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូល​ពន្ធអាករ​បានជា ៦៣៧ លាន​ដុល្លារ កើនឡើង ២១ ភាគរយ​

ភ្នំពេញ:
​ក្នុង​ខែមេសា​ឆ្នាំ​២០១៦ ពន្ធដារ ប្រមូល​ចំណូល​ពន្ធអាករ​បាន​ប្រមាណ ១៨៥ លាន​ដុល្លារ ហើយ​សម្រាប់​រយៈពេល​៤​ខែ​ឆ្នាំ​២០១៦ ប្រមូលបាន​ប្រមាណ​ជា ៦៣៧ លាន​ដុល្លារ ស្មើនឹង ៤៤ ភាគរយ  បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៥ កើនឡើង ២១ ភាគរយ​។​

​កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​សារពើពន្ធ​ប្រចាំត្រីមាស​ទី​១ និង​ប្រចាំ​ខែមេសា ឆ្នាំ​២០១៦​។​

​លោក​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​សាទរ​ចំពោះ​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធដារ ដែល​សម្រេចបាន​ប្រចាំត្រីមាស​ទី​១ និង​ប្រចាំ​ខែមេសា​ឆ្នាំ​២០១៦ និង​ជំរុញ​ការលើកទឹកចិត្ត​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ពន្ធដារ សមាជិក អង្គប្រជុំ​ដែលជា​តំណាង​មន្ត្រី​ពន្ធដារ​ទូទាំងប្រទេស ដែល​បាន​ខិតខំ​ជម្នះ​ការលំបាក និង​បញ្ហា​ប្រឈម​នានា ខិតខំ​អនុវត្តន៍ ភារកិច្ច ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​បានសម្រេច​និង​លើស​គោលដៅ​កំណត់​ក្នុង​ច្បាប់់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ បង្កើន​ការផ្តលសេវា​ដល់​អ្នកជា​ប់​ពន្ធ​ឲ្យ​បាន​ប្រសើរ ផ្តល់​ភាពងាយស្រួល​ដល់​អ្នកជា​ប់ព​ន្ធ ទទួល​សេវា​ងាយស្រួល ឆាប់រហ័ស​នៅ​គ្រប់​ទីកន្លែង និង​អនុវត្តន៍​វិធានការ​នានា សំដៅ​ធ្វើ​ឲ្យ​បានសម្រេច​គោលដៅ​ចំណូល​ឆ្នាំ​២០១៦​។​

​ក្នុងឱកាស​នោះដែរ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​រាយការណ៍​ពី​ស្ថានភាព​ចំណូល​ពន្ធដារ មានដូចជា ៖ ក្នុង​ខែមេសា​ឆ្នាំ​២០១៦ អគ្គនាយក​រដ្ឋា​ន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ចំនួន ៧៤២.០៨៧,៤៩​លាន​រៀន (​គិត​ជា​ដុល្លារ​ប្រមាណ​១៨៥,៥២​លាន​ដុល្លារ​)​។ សម្រាប់​រយៈពេល​៤​ខែ​ឆ្នាំ​២០១៦ ចំណូល​ពន្ធអាករ​សរុប​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន (​តាម​ទិន្នន័យ​ចំណូល​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ) មាន​ចំនួន ២.៥៥១.២៧៨,៧៦ លាន​រៀន​( ប្រមាណ​ជា​៦៣៧,៨២​លាន​ដុល្លារ​) ស្មើនឹង​៤៤,៨៧​ភាគរយ នៃ​គោលដៅ​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​។ លោក​បន្តថា ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៥ ឃើញថា ការប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ សម្រាប់​រយៈពេល​៤​ខែ​ឆ្នាំ​២០១៦​មានការ​កើនឡើង​ចំនួន ៤៥៤.៦១១,៨៧​លាន​រៀល (​ប្រមាណ​ជា​១១៣,៦៥​លាន​ដុល្លារ​) ឬ​ស្មើនឹង​អត្រាកំណើន ២១,៦៨​ភាគរយ​។ ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ឃើញថា ក៏មាន​ការកើនឡើង​ផងដែរ នូវ​ចំណូល​ពន្ធអាករ​តាម​ប្រភេទ​ពន្ធ សំខាន់ៗ​មួយចំនួន​ដូចជា ពន្ធលើប្រាក់ចំណេញ​មានការ​កើនឡើង​ប្រមាណ​៥៨​ភាគរយ ពន្ធលើប្រាក់បៀវត្ស​រ៍​មានការ​កើនឡើង​ប្រមាណ ១៩,០៩​ភាគរយ អាករ​លើ​តម្លៃបន្ថែម​មានការ​កើនឡើង​ប្រមាណ​៣,៦៧​ភាគរយ និង​អាករ​ពិសេស​មានការ​កើនឡើង​ប្រមាណ ២៥​ភាគរយ​។ ចំណែកឯ​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ក៏មាន​ការកើនឡើង​ស្ទើរតែ​ទាំងអស់​ផងដែរ​។​

​បន្ទាប់ពី​ស្តាប់​របាយការណ៍ លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា អគ្គនាយកដ្ឋាន​ពន្ធដា ជា​អង្គភាព​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​និង​ជា​អង្គភាព​បម្រើសេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ​ឲ្យ​បានល្អ​ប្រសើរ ឲ្យ​មានការ​ពេញចិត្ត​ក្នុងការ​បង់ពន្ធ​ពី​អ្នក​ជាប់ពន្ធ​៕​

ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូល​ពន្ធអាករ​បានជា ៦៣៧ លាន​ដុល្លារ កើនឡើង ២១ ភាគរយ​

ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូល​ពន្ធអាករ​បានជា ៦៣៧ លាន​ដុល្លារ កើនឡើង ២១ ភាគរយ​

ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូល​ពន្ធអាករ​បានជា ៦៣៧ លាន​ដុល្លារ កើនឡើង ២១ ភាគរយ​

ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូល​ពន្ធអាករ​បានជា ៦៣៧ លាន​ដុល្លារ កើនឡើង ២១ ភាគរយ​